• 2019-03-19 00:52:33
  • ព័ត៌មាន

Shaqiri ត្រូវ​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ស្វីស​សម្រាប់​វគ្គ​ជម្រុះ​ Euro

  • 2019-03-19 00:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xherdan Shaqiri ត្រូវ​គ្រូ​បង្វឹក​ដក​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​ស្វីស​សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អឺរ៉ុប​ចុង​សប្ដាហ៍​នេះ​ដោយសារ​តែ​របួស​ភ្លៅ។​

ស្វីស​មាន​បេសកកម្ម​ចំនួន​២​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ​ Euro ២០២០​ ដោយ​ប៉ះ​ជាមួយ​ ហ្សកហ្ស៊ី​នៅ​ថ្ងៃ​សៅរ៍​ មុន​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ ដាណឺម៉ាក​ នៅ​ថ្ងៃ​២៦​ សប្ដាហ៍​ក្រោយ។​ Shaqiri វ័យ​២៦​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​នៅ​ Premier League រដូវ​កាល​នេះ​ប៉ុន្តែ​ខកខាន​ជាប់​ជម្រើស​ដំបូង​ឲ្យ​ Liverpool តាំង​ពី​ថ្ងៃ​៣០​មករា​មក។​

ចប់​ International Break នេះ​ទៅ​ Liverpool នឹង​ទទួល​ភ្ញៀវ​ Spurs នៅ​ Anfield ថ្ងៃ​ទី​៣១​មិនា។​ ក្រុម​រហស្សនាម​ហង្ស​ក្រហម​នៅ​លេង​ Premier League ៧​ប្រកួត​ទៀត​ ហើយ​ត្រូវ​ប៉ះ Porto សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ​ Champions League៕

ប្រភព៖ Liverpool Echo ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់