• 2019-03-18 12:19:38
  • បាល់ទាត់

Guardiola បន់​កុំ​ឲ្យ​កីឡាករ​របស់​ខ្លួន​របួស​ក្នុង​ពេល International Break

  • 2019-03-18 12:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​កំពុង​តែ​បន់ស្រន់​កុំ​ឲ្យ​កីឡាករ​របស់​ខ្លួន​រង​របួស​ នៅ​ពេល​ដែល​​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។

លោក​បាន​ប្រាប់​គេហទំព័រ​របស់​ក្លឹប​ Manchester City ថា​៖ " ខ្ញុំ​បន់ ហើយ​បន់​ទៀត​ឲ្យ​ពួក​គេ​ត្រលប់​មក​វិញ​ដោយ​មិន​មាន​អ្វី​កើត​ឡើង​លើ​ពួក​គេ។ ពួក​គេ​ត្រូវ​តែ​ទៅ​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ តែ​ខ្ញុំ​សង្ឃឹម​ថា​ពេល​មក​វិញ​ពួក​មិន​ជួប​បញ្ហា​អ្វី​ទាំង​អស់ " ។

លោក​បាន​បន្ត​ថា​៖ " ជាមួយ​នឹង​កាលវិភាគ​ក្នុង​ខែ​មេសា​នេះ យើង​ត្រូវ​ការ​គ្រប់​គ្នា​ខ្លាំង​ណាស់។ គ្រប់​គ្នា​នឹង​ត្រូវ​បាន​លេង។ ពួក​យើង​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ ហើយ​លេង​ឲ្យ​បាន​ល្អ​ " ។

ក្នុង​ខែ​មេសា​នេះ ក្លឹប​របស់​លោក Pep Guardiola នឹង​ត្រូវ​លេង​ ៧​ប្រកួត​ ដោយ​ក្នុង​នោះ​នឹង​ត្រូវ​ប៉ះ Tottenham Hotspur ៣​ដង និង​ប៉ះ​ក្លឹប​ Manchester United។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester City កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​មាន ៧៤​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្លឹប​ Liverpool ឈរ​លើ​កំពូល​តារាង​ និង​មាន ៧៦​ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់