• 2019-03-18 08:55:17
  • ព័ត៌មាន

បាល់​ Free Kick របស់​ Di Maria កោង​ដល់​ថ្នាក់​ស៊ី​ចង្កេះ​អ្នក​ចាំ​ទី​ខ្ទេច​

  • 2019-03-18 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel di Maria បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​ជួយ​ Paris Saint Germain យក​ឈ្នះ​ Marseille ដោយ​លទ្ធផល​ ៣​ទល់​នឹង​១​ ក្នុង​ជំនួប​ Le Classique របស់​លីគ​កំពូល​បារាំង។​

​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​៥៥ និង​៦៦​ ជួយ​ PSG មាន​៧៧​ ដាច់​២០​ពិន្ទុ​នៅ​កំពូល​តារាង​ខណៈ​ Lille ដែល​ឈរ​លេខ​២​នោះ​គ្មាន​សង្ឃឹម​តាម​ទាន់​នោះ​ទេ។​ ១​ ក្នុង​ចំណោម​២​គ្រាប់​របស់​ Di Maria បាន​មក​ពី​ការ​ទាត់​បាល់​ Free Kick យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​នាទី​៦៦​។​

បាល់​ Free Kick កើត​ឡើង​ក្រោយ​ពេល​អ្នក​ចាំ​ទី​ជើងចាស់​ Steve Mandanda យក​ដៃ​ទៅ​ប៉ះ​បាល់​នៅ​ក្រៅ​ប្រអប់​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​ និង​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់