• 2019-03-18 10:56:51
  • ប្រវត្តិ​​

មាន​តែ​គ្រូ​ម្នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​ពាន​លីគ ៤​ប្រទេស​ ចំណោម​លីគ​កំពូល​ៗ​អឺរ៉ុប​ទាំង​ ៥

  • 2019-03-18 10:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​ៗ​ទាំង​ ៥​អឺរ៉ុប​ ក្លឹប​នីមួយៗ​តស៊ូ​លំបាក​ណាស់​ទម្រាំ​តែ​បាន​ឈ្នះ​ពាន​លីគ​ម្ដង​ៗ។ គ្រូ​បង្វឹក ក៏​ដូច​ជា​កីឡាករ​ខ្លះ លេង​ស្ទើរ​ពេញ​មួយ​អាជីព​របស់​ខ្លួន​ហើយ នៅ​តែ​មិន​ទាន់​ស្គាល់​រសជាតិ​មេដាយ​មាស​ចំណាត់​ថ្នាក់​លេខ ១​ នៅ​តាម​លីគ​ផង​។ ដោយឡែក​ បុរស​ម្នាក់​នេះ​ប្រកប​អាជីព​របស់​គាត់​នៅ​លីគ​កំពូល​ៗ​អឺរ៉ុប​ទាំង​ ៥ ហើយ​ឈ្នះ​ពាន​លីគ​នៅ​ ៤​ប្រទេស​ផ្សេង​ៗ​គ្នា។

បុរស​ម្នាក់​នោះ​គឺ Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​ជនជាតិ​អ៊ីតាលី ដឹកនាំ​ក្លឹប​ Napoli នៅ​ពេល​បច្ចុប្បន្ន​នេះ។ លោក​ចាប់​ផ្ដើម​អាជីព​ជា​គ្រូ​បង្វឹក​តាំង​ពី​ឆ្នាំ ១៩៩៥ ដោយ​បាន​ដឹកនាំ​ក្លឹប​ចំនួន ៩​ផ្សេង​គ្នា ដែល​ក្នុង​នោះ​ក្លឹប​អ៊ីតាលី​ចំនួន ៥, ក្លឹប​បារាំង​ ១, អង់គ្លេស ១, អេស្ប៉ាញ​ ១ និង​ អាល្លឺម៉ង់ ១។

ក្នុង​រយៈពេល​ជាង ២៥ឆ្នាំ​ក្នុង​អាជីព​របស់​លោក Ancelotti បាន​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៤ នៅ​ក្នុង​ ៤​ប្រទេស​ផ្សេង​គ្នា។

ពាន​លីគ​កំពូល​ដែល​លោក​ឈ្នះ​ដំបូង​គេ​គឺ ពាន​ Serie A ដោយ​លោក​ឈ្នះ​ជាមួយ​ក្លឹប AC Milan នៅ​រដូវ​កាល ២០០៣/០៤។ រំលង​ប្រមាណ​ ៥​ឆ្នាំ​ លោក​បាន​ឈ្នះ​ពាន Premier League ដោយ​លោក​ឈ្នះ​ជាមួយ​ក្លឹប Chelsea ក្នុង​រដូវ​កាល ២០០៩/១០។ លុះ​រដូវ​កាល ២០១២/១៣ លោក​ឈ្នះ​ពាន Ligue 1 ជាមួយ​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain ហើយ​ចុង​ក្រោយ​គឺ​នៅ​រដូវ​កាល ២០១៦/១៧ លោក​ឈ្នះ​ពាន Bundesliga ជាមួយ​ក្លឹប​ Bayern Munich។

យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​ឈ្នះ​ពាន​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដែរ​ ដោយ​លោក​បាន​ឈ្នះ​ពាន UEFA Champions League ចំនួន ៣ ដង នៅ​ក្លឹប​ចំនួន ២​ផ្សេង​គ្នា គឺ​ក្លឹប AC Milan ២​ដង និង​Real Madrid ១​ដង៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់