• 2019-03-18 01:26:29
  • ព័ត៌មាន

Messi ស៊ុត​ Hat-trick ជួយ​ Barca ដាច់​១០​ពិន្ទុ​នៅ​កំពូល​តារាង​

  • 2019-03-18 01:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ឃើញ​ស្រមោល​ពាន​ La Liga លឹម​ៗ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ Real Betis រហូត​៤ទល់​នឹង​១​ក្នុង​ជំនួប​ សប្ដាហ៍​ទី​២៨​កាល​ពី​យប់​មិញ។

ជ័យ​ជម្នះ​នេះ​ជួយ​ក្រុម​យក្ស​របស់​កាតាឡាន់​ឈរ​កំពូល​តារាង​ដោយ​ដាច់​លេខ​២​ Atletico Madrid រហូត​១០​ពិន្ទុ​ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​​១០​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់​ហើយ។​ ៤​គ្រាប់​របស់​ Barcelona ស៊ុត​បញ្ចូល​ទី​ដោយ​តារា​ឆ្នើម​ Lionel Messi ៣​គ្រាប់​តែ​ឯង​នៅ​នាទី​១៨, ៤៥​ និង​៨៥​ និង​១​គ្រាប់​ទៀត​ដោយ​ Suárez នាទី​៦៣។​

លទ្ធផល​ក្រុម​ Top 6 សប្ដាហ៍​នេះ​គឺ Atlectico Madrid បាន​ចាញ់​ Bilbao ២​ទល់​នឹង​០, Real Madrid បាន​យក​ឈ្នះ​ Celta Vigo ២​ទល់​នឹង០​, Sevilla យក​ឈ្នះ​ Espanyol ១-០៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់