• 2019-03-17 12:01:00
  • ប្រវត្តិ​​

ពី​ក្រោយ​សំណាញ់​ទី Champions League គឺ​ជា​របរ​ប្រពៃណី​របស់​អ្នក​កោះ​មួយ​នៅ​អ៊ីតាលី

  • 2019-03-17 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​បោះ​ជំហាន​ចេញ​ពី​សាឡាង​ឆ្ពោះ​ទៅ​កោះ Monte Isola នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ហាក់​ដូចជា​បាន​ទៅ​ដល់​ភូមិ​​បុរាណ​មួយ​ដែល​មាន​របរ​ប្រពៃណី​ និង ជីវភាព​សាមញ្ញ​នៅ​ទីនោះ។

សិប្បកម្ម La Rete S.r.l. ជា​កន្លែង​ផលិត​សំណាញ់​ទី​ជា​យូរ​ណាស់​មក​ហើយ ​សម្រាប់​ឧស្សាហកម្ម​បាល់ទាត់​ដ៏​ធំ​បំផុត​លើ​ផែនដី ប៉ុន្តែ​មាន​មនុស្ស​តិច​ប៉ុណ្ណោះ​ដែល​បាន​ស្គាល់​​អ្នកភូមិ​ដែល​នៅ​ពី​ក្រោយ​សំណាញ់​ទី​​របស់​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ។

កម្មករ​នៅ​តែ​ប្រើ​ដៃ​របស់​ពួកគេ​ ដើម្បី​ត្បាញ​សំណាញ់​ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ការ​ប្រកួត World Cup តាំង​ពី​ឆ្នាំ​១៩៩០ ប្រើ​នៅ​ក្របខ័ណ្ឌ Serie A និង ក្របខ័ណ្ឌ Champions League ផង​ដែរ។

ដំបូង​ឡើងយ​ធ្លាប់​មាន​សិប្បកម្ម​ផលិត​សំណាញ់​ទី​មួយ​ចំនួន​ដែរ​នៅ​ទីនោះ ប៉ុន្តែ La Rete គឺ​ជា​សិប្បកម្ម​ចុងក្រោយ​​ដែល​នៅ​តែ​ដំណើរការ។

“ដែនដី​នេះ​ជា​កោះ​ដែល​មាន​ប្រវត្តិ​ផលិត​​សំណាញ់​ទី​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ដំបូង​ឡើយ​វា​គ្រាន់​តែ​ជាភូមិ​នេសាទ និង បរបាញ់​ ហើយ ក្រោយ​មក​វា​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ត្បាញ​សំណាញ់​ទី​សម្រាប់​បាល់ទាត់"។ Elio Agnesi ជា​​ម្ចាស់​អាជីវកម្ម​​ផលិត​សំណាញ់​ទី​អស់​ជាង​៤០​ឆ្នាំ​មក​ហើយ​បាន​និយាយ។

Monte Isola គឺ​ជា​កោះ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី មាន​ប្រជាជន​សរុប​ប្រមាណ ១ ៨០០​នាក់​នៅ​លើ​កោះ​នេះ។

កម្មករ​ទាំង​អស់ ១៨ នាក់​របស់​សិប្បកម្ម​នេះ​ រស់​នៅ​លើ​កោះ​ ហើយ​ប្រើ​កង់​ដើម្បី​ជិះ​ទៅ ធ្វើការ​នៅ​រោង​សិប្បកម្ម​ជា​រៀង​រាល់​ថ្ងៃ​លើ​ផ្លូវ​ដ៏​តូច​ចង្អៀត។

ទំនិញ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដីគោក​តាម​កប៉ាល់​មួយ​អាទិត្យ​ម្តង​។ របរ​ប្រពៃណី​របស់​សិប្បកម្ម La Rete ផលិត​សំណាញ់​ទី​បាន​ប្រមាណ​ ១០ ០០០ សម្រាប់​ ក្នុង​មួយ​ឆ្នាំៗ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់