• 2019-03-16 12:16:37
  • ប្រដាល់

អ្នក​កំពង់ឆ្នាំង​ចង់​មើល​ប្រដាល់​ផ្ទាល់​ កុំ​ភ្លេច​ម៉ោង​៨យប់​នេះ​ក្នុងទីលានបាល់ទាត់ខេត្ត

  • 2019-03-16 12:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ទន្លេ​លើក​ទី៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ត្រូវ​ជា​យប់​ទី២​នៃ​កម្មវិធី​នេះ​ក៏​មាន​ប្រដាល់​គុន​ខ្មែរ​ចំនួន​៥គូ​ដែរ ដើម្បី​ប្រកួតជូន​មហាជន​ទស្សនា​កម្សាន្ត​។​ កម្មវិធីនេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​យប់​តទៅ​ក្នុង​ទីលាន​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង ដូច្នេះ​អ្នក​ដែល​មក​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ទន្លេ​ថ្ងៃ​ទី២​នេះ​ បើ​ចង់​ទស្សនា​​ប្រដាល់ផ្ទាល់​កុំ​ភ្លេច។ កម្មវិធីនេះ​ក៏មាន​ការ​ផ្សាយ​តាម​ផ្ទាល់តាមទូរទស្សន៍​អប្សរា​ផង​ដែរ។​

ពិធី​បុណ្យ​ទន្លេ​លើក​ទី៥​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ មាន​រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៥-១៧​ ខែ​មីនា​ ២០១៩៕​

កម្មវិធីប្រកួតយប់នេះ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់