• 2019-03-16 02:55:48
  • បាល់ទាត់

Solskjaer ជឿ​ថា​ក្រុម​ខ្លួន​អាច​បន្ត​ដំណើរ​ទៅ​មុខ ទោះ​ប៉ះ Barcelona ក៏​គ្មាន​បញ្ហា

  • 2019-03-16 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Manchester United លោក  Ole Gunnar Solskjaer ជឿជាក់​ថា ក្រុម​របស់​លោក​អាច​ទៅ​មុខ​បាន​គ្រប់​ពេលវេលា​នៅ​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ចាប់​ឆ្នោត​ជួប Barcelona នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។

ការ​​ចាប់​ឆ្នោត​នេះ​​បាន​រំឭក​ដល់​ Solskjae កាល​ពី​២០​ឆ្នាំ​​នៅ​កីឡដ្ឋាន Nou Camp ពេល​ដែល​លោក​​ទាត់​ចូល​នៅ​ម៉ោង​បន្ថែម​ជួយ Man Utd ឈ្នះ Bayern Munich វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ ក្រោយ​ចាប់​ឆ្នោត​ភ្លាម Solskjae ​បាន​បង្ហាញ​ពី​មតិ​ខ្លួន​ថា៖ "ខ្ញុំ​គិត​​ថា ពួក​យើង​បាន​បង្ហាញ​រួច​ហើយ​កាល​ប៉ះ Paris St-Germain មាន​ន័យ​ថា នៅ​ថ្ងៃបន្តបន្ទាប់​ពួក​យើង​អាច​​យក​ឈ្នះ​ក្រុម​កំពូល​ផ្សេង​ៗ​ទៀត"។

Manchester United បាន​ឡើង​មក​វគ្គ​៨​ក្រុម​ចុងក្រោយ​បាន​យ៉ាង​អស្ចារ្យ ក្រោយ​​យក​ឈ្នះ PSG ក្រៅ​ដី​ ៣-១ ខណៈ​ជើង​ទី​មួយ​លេង​នៅ​ទឹក​ដី​អង់គ្លេស​ពួក​គេ​ចាញ់ ២-០។ ស្ថានភាព​បែប​នេះ ប្រសិន​បើ Solskjae អាច​ដឹក​នាំ Man Utd ឈ្នះ UCL អនាគត​លោក​អាច​ត្រូវ​ក្លឹប​តែងតាំង​ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធិ​តែ​ម្ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់