• 2019-03-15 07:30:11
  • បាល់ទះ

​ក្នុង​ស្រុក​​គ្មាន​ការ​ប្រកួត ក្រុម​បាល់ទះ​វិសាខា​​​គ្រោង​​ទៅ​ប្រកួត​​មិត្តភាព​នៅ​ថៃ

  • 2019-03-15 07:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទះ​វិសាខា​គ្រោង​ទៅ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្លឹប​អាជីព​​មួយ​ចំនួន​នៅ​ថៃ​ រយៈ​ពេល​​​​​​២​​​សប្ដាហ៍​​នា​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ ពី​ព្រោះ​​នៅ​កម្ពុជា​មិន​មាន​ការ​ប្រកួត​។

ក្រុម​បាល់ទះ​វិសាខា​

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ទៅ​ប្រកួត​នេះ​ដើម្បី​ឲ្យ​កីឡាករ​របស់​​ខ្លួន​ទទួល​បាន​បទ​ពិសោធ ពិសេស​បាន​សាក​ល្បង​សមត្ថភាព​ជា​មួយ​​ក្រុម​ខ្លាំង​ៗ​នៅ​ថៃ។ ​លោក​មើល​ឃើញ​ថា នៅ​កម្ពុជា​គ្មាន​ការ​ប្រកួត​ដូច្នេះ នាំ​ឲ្យ​កីឡាករ​មិន​មាន​អ្វី​ថ្មី​ ពិសេស​មិន​​​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។

​​ដើម​ឡើយ​ក្លឹប​បាល់ទះ​វិសាខា​គ្រោង​ទៅ​ប្រកួត​នៅ​ខែ​កុម្ភៈ តែ​ដោយសារ​លីគ​បាល់ទះ​អាជីព​នៅ​ថៃ​មិន​ទាន់​ចប់ ​ទើប​ពន្យារពេល​​រង់ចាំ​ដល់​ខែ​ឧសភា​ ដែល​ជា​ពេល​មួយ​សមស្រប​ ព្រម​ទាំង​លីគ​​អាជីព​នៅ​ថៃ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។

​​ក្លឹប​បាល់ទះ​វិសាខា​ជា​ក្លឹប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា​ ដែល​មាន​ការ​ហ្វឹកហាត់​តឹងរ៉ឹង​ល្អ ​កីឡាករ​ហ្វឹកហាត់​យក​ចិត្ត​ទុក​ដាក់ ពិសេស​ក្លឹប​នេះ​មាន​ថ្នាល​យុវជន និង​មាន​ការ​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក (ថៃ)​ ជា​ញឹកញាប់​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់