• 2019-03-15 06:02:53
  • បាល់ទាត់

មណ្ឌល​ភ្នំពេញ​ Tiger Street Football Festival 2019 រក​ឃើញ​វគ្គ​៨​​ក្រុម​ហើយ

  • 2019-03-15 06:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​បាល់ទាត់​ Tiger Street Football Festival 2019 មណ្ឌល​រាជ​ធានី​ភ្នំពេញ​រក​ឃើញ​ក្រុម​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​​ហើយ​ដែល​ត្រូវ​ប្រជែង​គ្នា​បន្ត​ស្វែង​ក្រុម​ជើង​ឯក​ប្រចាំ​មណ្ឌល​ចុង​ក្រោយ​​ល្ងាច​នេះ​បន្ត​ទៀត បន្ទាប់​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​​រយៈ​ពេល​ជិត​៣​ថ្ងៃ​នេះ។

លទ្ធផល​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ Down Town Sport ឈ្នះ​​ក្រុម​ Down Town ដោយ​លទ្ធផល​ ៣-១
  • ក្រុម​វណ្ណាស័ក្ត ឈ្នះ ក្រុម​ យុវជន​ពិស្ណុការ​ ដោយ​លទ្ធផល​ ៣-០
  • ក្រុម​យុវជន​ឆន្ទៈ​កីឡា​ ឈ្នះ​ក្រុម​ Sear Pub and Bar ដោយ​លទ្ធផល​ ២-១
  • ក្រុម​ សម្ព័ន្ធ​ គ.ស.ន.ប.ក ឈ្នះ​ ក្រុម​ Younggan FC ដោយ​លទ្ធផល​ ៣-១
  • ក្រុម​ពិស្ណុការ​ ឈ្នះ​ក្រុម​ Zear Pub FC ដោយ​លទ្ធផល​ ២-០
  • ក្រុម​ G3 FC ឈ្នះ​ក្រុម​ Rolling United ដោយ​លទ្ធផល​ ១-០
  • ក្រុម​ Victory Youth ឈ្នះ​ក្រុម​​មិត្ត​អ្នក​ច្បាប់​ (B) ដោយ​លទ្ធផល​ ១-០
  • ក្រុម​ Rolling FC ឈ្នះ​ក្រុម​ CBL (មេធាវី) ដោយ​លទ្ធផល ៥-១

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ Down Town Sport vs ក្រុម​វណ្ណាស័ក្ត
  • ក្រុម​យុវជន​ឆន្ទៈ​កីឡា​ vs ក្រុម​ សម្ព័ន្ធ​ ក.ស.ន.ប.ស
  • ក្រុម​ពិស្ណុការ​ vs ក្រុម​ G3 FC
  • ក្រុម​ Victory Youth vs ក្រុម​ Rolling FC

​កម្មវិធី​ប្រគំតន្ត្រី​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​​គឺ

  • ​ថ្ងៃ​ទី​១៥ ​ខែ​មីនា មាន​តារា​​សម្ដែង​ដូចជា​ សុគន្ធ នីសា, ណុប បា​យារិទ្ធិ, វីរៈ​សិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស​

  • ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily

  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​ ។ ​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់