• 2019-03-15 10:51:29
  • ប្រវត្តិ​​

ការ​ពិត​ត្រួស​ៗ​ពាក់ព័ន្ធ​នឹង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ UCL រដូវ​កាល​នេះ

  • 2019-03-15 10:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​ការ​ពិត​ត្រួស​ៗ​ពាក់ព័ន្ធ​នឹង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ៖

១. ក្លឹប​អង់គ្លេស​ចំនួន ៤​ បាន​ទៅ​លេង​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លើក​ដំបូង​ក្នុង​រយៈពេល ១០​ឆ្នាំ។

២. នេះ​ជា​លើក​ទី ១ហើយ​ក្នុង​រយៈពេល​ ១០​ឆ្នាំ ដែល​អេស្ប៉ាញ​មាន​ក្រុម​តែ​មួយ​គត់​ (Barcelona) បាន​ឡើង​ដល់​វគ្គ​នេះ។

៣. ក្រុម​អាល្លឺម៉ង់​គ្មាន​វត្តមាន​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នេះ​ជា​លើក​ដំបូង​ តាំង​ពី​រដូវ​កាល ២០០៥/០៦។

៤. Ajax ជា​ក្រុម​ហុល្លង់​ដំបូង​ ដែល​បាន​ឡើង​ដល់​វគ្គ​នេះ ដោយ​ក្រុម​ហុល្លង់​ចុង​ក្រោយ​ដែល​មាន​វាសនា​ដល់​វគ្គ​មួយ​នេះ​គឺ ក្លឹប PSV Eindhoven ក្នុង​រដូវ​កាល ២០០៦/០៧។

៥. Porto ជា​ក្រុម​ដែល​មាន​កីឡាករ​រហូត​ដល់​ទៅ ១០​នាក់​ឯណោះ ​បាន​រក​គ្រាប់​បាល់ ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល ២០១៨​/១៩ ដែល​នេះ​ជា​ចំនួន​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់​ក្នុង​ព្រឹត្តិការណ៍​នេះ។

៦. អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​ដល់​វគ្គ​នេះ ចំនួន ៩ដង​ហើយ ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ Champions League ចំនួន ១០​ដង​ ដោយ​ម្ដង​នោះ​គឺ​នៅ​រដូវ​កាល ២០១៦/១៧ ដែល​​លោក​បាន​បរាជ័យ​ក្នុង​ការ​នាំ Manchester City ឲ្យ​ឡើង​ដល់​វគ្គ ៨​ក្រុម​នេះ។

៧. Barcelona បាន​ឡើង​ដល់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ចំនួន ១២​រដូវ​កាល​ជាប់​ៗ​គ្នា​ហើយ។

៨. Tottenham Hotspur ឡើង​ដល់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ Champions Leauge ឬ European Cup បាន​តែ​ ៣​ដង​ប៉ុណ្ណោះ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ ដោយ​លើក​ចុង​ក្រោយ​ដែល​ពួក​គេ​ឡើង​ដល់​វគ្គ​នេះ​គឺ​នៅ​រដូវ​កាល ២០១០/១១៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់