• 2019-03-15 02:55:25
  • បាល់ទាត់

ចូល​កាន់​តំណែង​ភ្លាម Zidane ទិញ​បាន​ខ្សែ​ការពារ​ពី Porto តម្លៃ​៥០​លាន​អឺរ៉ូ

  • 2019-03-15 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យល់​ព្រម​​ទិញ​​​ផ្ដាច់​កុងត្រា​យក​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ប្រេស៊ីល Eder Militao ពី​ក្លឹប Potor ក្នុង​តម្លៃ​៥០​​លាន​អឺរ៉ូ ហើយ​គេ​នឹង​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ក្រោយ​ចប់​រដូវ​កាល​នេះ។

ក្លឹប​ទាំង​ពីរ Real Madrid និង Potor បាន​ប្រកាស​ការ​ផ្ទេរ​នេះ​កាល​ពី​យប់​ម្សិលមិញ ដោយ​​ក្លឹប​របស់​អេស្ប៉ាញ​មួយ​នេះ​​បញ្ជាក់​ថា កីឡាករ​វ័យ​២១​ឆ្នាំ​នឹង​ចុះកុងត្រា​​រហូត​ដល់​ឆ្នាំ​២០២៣ ជាមួយ​ពួក​គេ។ ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ​គឺ​ជា​កីឡាករ​របស់ Real Madrid ចុះ​កុងត្រា​យក​មក​ដំបូង​ បន្ទាប់​ពី​ការ​ត្រលប់​វិញ​របស់​អ្នក​ចាត់​ការ Zinedine Zidane។

Militao ត្រូវ​បាន Potor ​ទិញ​យក​ពី​​ក្លឹប​ប្រេស៊ីល Sao Paulo កាល​ពី​ខែ សីហា​ឆ្នាំ​២០១៨។ គេ​បាន​បង្ហាញ​ខ្លួន​៣៤​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ និង​បាន​​ជួយ Potor ​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ​ថ្មី​ៗ​នេះ៕

មើល​បច្ចេកទេស​លេង​របស់ Eder Militao

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់