• 2019-03-15 02:16:35
  • បាល់ទាត់

ស្ងាត់ៗ Giroud ដាក់​៣​គ្រាប់​ម្នាក់ ឡើង​ជា Top Scorer នៅ Europa

  • 2019-03-15 02:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ឡើង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ពាន​រង្វាន់ Europa League រដូវ​កាល​នេះ បន្ទាប់​ពី​រក​បាន Hat-Trick ជួយ Chelsea ឈ្នះ Dynamo Kievឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ។

Chelsea បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុម​រួម​ទីក្រុង​ឡុងដ៏ Arsenal ឈាន​ទៅ​វគ្គ​បន្ត ក្រោយ​យក​ឈ្នះ​លើ Dynamo Kiev ៥-០ កាល​ពី​យប់​មិញ។ ៥​គ្រាប់​របស់​តោខៀវ​ធ្វើ​ដោយ​​ Giroud ៣​គ្រាប់​ម្នាក់​ឯង Marcios Alonso និង Hudson-Odoi សម្រេច​ទី​បាន​ម្នាក់​មួយ​គ្រាប់។

លទ្ធផល​នេះ​សរុប​ទាំង​ពីរ​ជើង Chelsea ឈ្នះ​ដល់​ទៅ ៨-០។ សម្រាប់ Giroud​ដែល​រក​បាន​៣​គ្រាប់​យប់​​មិញ​ធ្វើ​ឲ្យ​គេ​ឡើង​ទៅ​កំពូល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​មាន​៩​គ្រាប់ តាម​ពី​ក្រោយ Wissam Ben Yedder របស់ Sevilla មាន​៨​គ្រាប់ និង Luka Jovic មាន​៧​គ្រាប់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់