• 2019-03-14 13:10:41
  • បាល់ទាត់

Sarri៖ ​​ទីលាន​របស់​ Kiev មាន​សភាព​គ្រោះថ្នាក់​ខ្លាំង​ណាស់

  • 2019-03-14 13:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​និយាយ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ Dynamo Kiev ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ UEFA Europa League ថា ទីលាន​ក្នុង​កីឡដ្ឋាន​អូឡាំពិក​របស់​​ក្រុម​អ៊ុយក្រែន​មួយ​នេះ​ ជា​គ្រោះ​មហន្តរាយ​មួយ ដែល​អាច​បង្ក​របួស​ដល់​កីឡាករ។

ការ​និយាយ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កូន​ក្រុម​របស់​លោក​ធ្វើការ​ហ្វឹកហាត់​នៅ​លើ​ទីលាន​ក្នុង​ទឹកដី​របស់​ក្រុម​ម្ចាស់​ផ្ទះ​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

លោក​បាន​លើកឡើង​ថា​៖ " ទីលាន​នេះ​មិន​ល្អ​ទេ ហើយ​ខ្ញុំ​គិត​ថា​វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រម​ទាំង​ពិបាក​ក្នុង​ការ​លេង​ទៀត​ផង​។ ពួក​យើង​ត្រូវ​តែ​ទទួល​យក​ស្ថានភាព​បែប​នេះ និង​លេង​នៅ​លើ​ទីលាន​នេះ។ វា​ជា​បញ្ហា​របស់​ក្រុម​យើង តែ​វា​ក៏​ជា​បញ្ហា​សម្រាប់​គូ​ប្រកួត​របស់​យើង​ដូច​គ្នា " ។

លោក​បន្ត​ថា​៖ " មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទីលាន​មាន​សភាព​អាក្រក់ ប្រហែល​ជា​ដោយសារ​តែ​រដូវ​រងា ព្រោះ​អី​ខ្ញុំ​លេង​នៅ​ទីនេះ​ក្នុង​ខែ​កញ្ញា ទីលាន​ក្នុង​សភាព​ល្អ​ណាស់ " ។

កាល​ពី​ជើង​ទី ១ Chelsea បាន​យក​ឈ្នះ​ Dynamo Kiev ក្នុង​លទ្ធផល ៣ ទល់​នឹង​ ០ នៅ​រាជធានី​របស់​ចក្រភព​អង់គ្លេស​ ខណៈ​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​រដ្ឋធានី​របស់​ប្រទេស​អ៊ុយក្រែន​ម្ដង​ ដែល​ការ​ប្រកួត​នឹង​លេង​នៅ​ម៉ោង​ ១២.៥៥ យប់​នេះ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់