• 2019-03-15 02:04:01
  • កីឡា​ផ្សេង​ៗ

អ្នក​កំពង់ឆ្នាំង​កុំ​ភ្លេច​គាំទ្រ​ឆ្នោត​កីឡា​ជាតិ​ ដូច​គាំទ្រ​កីឡា​កម្ពុជា​

  • 2019-03-15 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នោត​កីឡា​ជាតិ​សាខា​ទី៥​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ សម្ពោធ​បើក​ជា​ផ្លូវ​ការ​ហើយ​ម្សិលមិញ​នេះ​ ក្រោម​អធិបតីភាពពី​ឯកឧត្ដម​ ថោង​ ខុន​ និង​អភិបាល​ខេត្ត។​

ពិធីសម្ពោធម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ឆ្នោត​កីឡា​ជាតិ​ដែល​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​ មាន​តំណាង​លក់​ច្រើន​មក​ហើយ​គិត​ទៅ​ប្រហែល​ជាង​១០​ខេត្ត ដោយ​គ្រាន់​តែ​មិន​បាន​សម្ពោធ​ដំណើរ​ការ​ជា​ផ្លូវ​ការ។​ ដោយ​ឡែក​បាន​ជា​សម្ពោធ​សាខា​ថ្មី​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​ ពី​ព្រោះ​មើល​ឃើញ​តំបន់​នេះ​ល្អ​ សមរម្យ​ដែល​អាច​បង្កើត​បាន​ ដើម្បី​ប្រជាពលរដ្ឋ​ផ្សងសំណាង​លេង​ ក៏​ដូច​ជា​ការ​រួម​ចំណែក​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡា​កម្ពុជា​ត្រៀម​ព្រឹត្តិការ​ស៊ីហ្គេម​ ២០២៣។​

ពិធីសម្ពោធម្សិលមិញ

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឆ្នាំ​២០១៩​ ដល់​ ២០២៣​ នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ឆ្នោត​កីឡា​ជាតិ ​ព្រោះ​បច្ចុប្បន្ន​នេះ​ប្រាក់​ចំណូល​គឺ​បាន​ត្រឹម​គ្រប់គ្រាន់​លើ​ការ​ចំណាយ​ផ្សេងៗ​ប៉ុណ្ណោះ​ មិន​ទាន់​មាន​ផល​ចំណេញ​នោះ​ទេ។​ ដូច្នេះ​ហើយ​ជា​យោបល់​របស់​ ឯកឧត្ដម​ ថោង​ ខុន​ ត្រូវ​តែ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ជា​ការ​ពង្រីក​ទីផ្សារ​ផង​ និង​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ឆ្នោត​ដទៃ​ទៀត។​ ការ​បង្កើត​ឲ្យ​មាន​ឆ្នោត​កីឡា​ជាតិ​នេះ​ គឺ​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គៀង​គរ​រក​ថវិកា​ជួយ​ទ្រទ្រង់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

កម្មវិធី​សម្ពោធ​ឆ្នោត​កីឡា​ជាតិ​សាខា​ទី៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ឯកឧត្ដម​ ថោង​ ខុន​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។​ សាខា​ឆ្នោត​ជាតិ​៤​ទៀត​នោះ​គឺ​ បាត់ដំបង​ កំពង់ចាម​ ក្រុង​ព្រះសីហនុ​ និង​រាជធានី​ភ្នំពេញ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់