• 2019-03-14 10:44:35
  • ប្រវត្តិ​​

ប្រទេស​ទាំង​ ៥​ ដែល​មាន​ក្លឹប​ឈ្នះ​ពាន Europa League ច្រើន​ជាង​គេ​

  • 2019-03-14 10:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ពាន​ UEFA Europa League ឬ​ដែល​កាល​ពី​មុន​ហៅ​ថា​UEFA Cup ជា​ពាន​ក្របខ័ណ្ឌ​លំដាប់​ទី ២​របស់​ទ្វីប​អឺរ៉ុប​។ តាំង​ពី​បង្កើត​ក្នុង​ឆ្នាំ​ ១៩៧១​មក មាន​ក្លឹប​ចំនួន ២៨​ ដែល​មក​ពី ១១​ប្រទេស​បាន​ឈ្នះ​ពាន​មួយ​នេះ។

ខាង​ក្រោម​នេះ ជា​ប្រទេស​ដែល​មាន​ក្លឹប​ឈ្នះ​ពាន UEFA Europa League ច្រើន​ជាង​គេ​៖

១. ប្រទេស​អង់គ្លេស៖ មាន​ក្លឹប​ចំនួន ៥​បាន​ឈ្នះ​ពាន​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Liverpool (ឈ្នះ​ ៣​ដង) Tottenham Hotspur (ឈ្នះ​ ២​ដង) Manchester United (ឈ្នះ​ ១​ដង) Chelsea (ឈ្នះ​ ១​ដង) និង​Ipswich (ឈ្នះ​ ១​ដង)។

២. ប្រទេស​អាល្លឺម៉ង់៖ មាន​ក្លឹប​ចំនួន ៥​បាន​ឈ្នះ​ពាន​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Borussia Monchenglabach (ឈ្នះ​ ២​ដង) Frankfurt (ឈ្នះ​ ១​ដង) Bayer Leverkusen (ឈ្នះ​ ១​ដង) Bayern Munich (ឈ្នះ​ ១​ដង) និង​Schalke 04 (ឈ្នះ​ ១​ដង)។

៣. ប្រទេស​អេស្ប៉ាញ៖ មាន​ក្លឹប​ចំនួន ៤​បាន​ឈ្នះ​ពាន​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា Sevilla (ឈ្នះ ៥​ដង) Atletico Madrid (ឈ្នះ ៣​ដង) Real Madrid (ឈ្នះ​ ២​ដង) និង​Valencia (ឈ្នះ​ ១​ដង)។

៤. ប្រទេស​អ៊ីតាលី៖ មាន​ក្លឹប​ចំនួន ៤បាន​ឈ្នះ​ Europa League ដែល​ក្នុង​នោះ​មាន​ដូច​ជា Juventus (ឈ្នះ ៣​ដង) Inter Milan (ឈ្នះ ៣​ដង) Parma (ឈ្នះ ២​ដង) និង​Napoli (ឈ្នះ ១​ដង)។

៥. ប្រទេស​ហុល្លង់៖ មាន​ក្លឹប​ចំនួន ៣​បាន​ឈ្នះ​ពាន​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Feyenood (ឈ្នះ ២​ដង) Ajax (ឈ្នះ​ ១​ដង) PSV (ឈ្នះ​ ១​ដង)៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់