• 2019-03-14 08:28:27
  • បាល់ទាត់

តាម​ការ​បោះឆ្នោត​របស់​អ្នក​គាំទ្រ Real មាន​តែ​ ៨%​ប៉ុណ្ណោះ​ចង់​ឲ្យ Bale​ នៅ​បន្ត

  • 2019-03-14 08:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​​​ជាមួយ​អ្នក​គាំទ្រ​​របស់ Real Madrid ចំនួន​៤០​ម៉ឺន​នាក់​តាមរយៈ​អនឡាញ ឃើញ​ថា​មាន​តែ​៨​%​​ប៉ុណ្ណោះ ចង់​ឲ្យ​អ្នក​ចាត់​ការ​ថ្មី Zinedine Zidane ទុក​ Gareth Bale លេង​ទៅ​រដូវ​កាល​ក្រោយ។

អ្នក​គាំទ្រ​​បាន​ផ្ដល់​ការ​បោះឆ្នោត​​មួយ​ទៅ​កាន់​ Zidane តាមរយៈការ​ត្រលប់​មក​កាន់ Real វិញ​។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ធ្លាប់​សាង​ស្នាដៃ​​ជួយ​អធិរាជ​ស​ឈ្នះ​ពាន Champions League ៣​ដង​ជាប់​គ្នា។ យ៉ាងណា តាម​ការ​បោះឆ្នោត​​លើ​អនឡាញ​បាន​បង្ហាញ​លទ្ធផល មិន​ចង់​ឲ្យ Bale បន្ត​នៅ Madrid ទៀត​ទេ​នៅ​រដូវ​កាល​ក្រោយ។

Eden Hazard ​ជា​បេក្ខភាព​នាំ​​មុខ​ ដែល​អ្នក​គាំទ្រ Real Madrid ​បាន​បោះឆ្នោត​​ចង់​ឲ្យ​មក​ចូលរួម​ជាមួយ​ពួក​គេ​នៅ​រដូវ​កាល​ក្រោយ។ មួយ​រយៈ​ចុងក្រោយ Bale ហាក់​មិន​សប្បាយ​ចិត្ត​នៅ​ទីក្រុង Madrid ដោយ​មាន​ការ​រិះគន់​ពី​អ្នក​គាំទ្រ​ចំពោះ​ទម្រង់​លេង និង​មាន​បញ្ហា​ជាមួយ​មិត្ត​រួម​ក្រុម។ កីឡាករ​តម្លៃ​ខ្លួន៧៧​​លាន​ផោន​អតីត​សមាជិក​របស់ Spurs កំពុង​មាន​ការ​ទាក់ទង​​ទៅ​លេង​នៅ Premier League ជា​ពិសេស​ Man Utd ចង់​បាន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់