- 2019-03-14 03:29:02
- បាល់ទះ
ឱកាសល្អ! អ្នកនឹងទទួលបានក្របខ័ណ្ឌប៉ូលិស បើជាប់កីឡាករមហាផ្ទៃពេញសិទ្ធិ
- 2019-03-14 03:29:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ! អ្នកនឹងទទួលបានក្របខ័ណ្ឌប៉ូលិស បើជាប់កីឡាករមហាផ្ទៃពេញសិទ្ធិ
ចន្លោះមិនឃើញ
ក្លឹបបាល់ទះក្រសួងមហាផ្ទៃកំពុងត្រូវការជ្រើសរើសយុវជនបន្ថែមជាច្រើននាក់ ដែលកំណត់លក្ខខ័ណ្ឌកម្ពស់ចាប់ពី ១,៨៥ ម៉ែត្រឡើងអាយុក្រោម ១៨ ឆ្នាំ។
លោក អ៊ូ សុផល គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្លឹបបានប្រកាសជ្រើសរើស Lebero ម្នាក់ កម្ពស់ ១,៧៥ ម៉ែត្រឡើង និងស្មាត់ម្នាក់មានកម្ពស់ចាប់ពី ១,៨៥ ម៉ែត្រឡើង។ ប៉ុន្តែពេលនេះរកបាន Lebero ហើយ។ ចំណែកស្មាត់នៅមិនទាន់យកទេ បើទោះមានអ្នកដាក់ពាក្យមកច្រើននាក់ក៏ដោយ គឺត្រូវមើលការហ្វឹកហាត់ក្នុងអំឡុងធ្វើតេស្តមួយរយៈសិន។
អតីតកីឡាករជម្រើសជាតិបាល់ទះរូបនេះបានបញ្ជាក់បន្ថែមថា ក្លឹបបានសម្រេចបើកចំហ (មិនកំណត់ចំនួន) តែម្ដងប្រសិនបើចង់ចូលហាត់នៅក្លឹប មហាផ្ទៃ ហើយត្រូវតាមលក្ខខ័ណ្ឌសមស្របខាងលើ។ ជាមួយការចូលហាត់នេះ ប្រសិនបើបានជាប់ពេញសិទ្ធិជាកីឡាកររបស់ក្លឹបមហាផ្ទៃ នឹងផ្ដល់ជូនក្របខ័ណ្ឌប៉ូលិស ក្នុងកំឡុងពេលណាមួយ ដែលអាស្រ័យលើការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករផ្ទាល់។
ក្លឹបបាល់ទះមហាផ្ទៃមានកីឡាករមួយចំនួនមានវ័យកាន់តែច្រើន ដែលធ្វើឲ្យក្លឹបត្រូវការជ្រើសរើសយុវជនក្រោម ១៨ ឆ្នាំ ដើម្បីធ្វើជាថ្នាលរបស់ក្លឹបត្រៀមសម្រាប់ការប្រកួតនានាទាំងក្នុងស្រុក និងក្រៅស្រុក៕