• 2019-03-14 01:34:07
  • ប្រវត្តិ​​

រឿងរ៉ាវ​ច្បាស់​ៗ​សម្រាប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League

  • 2019-03-14 01:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​​បាន​ចប់​ជា​ស្ថាពរ​ត្រឹម​យប់​មិញ​នេះ​ ក្នុង​នោះ​ក្រុម​៨​ត្រូវ​ឡើង​ទៅ​ប្រជែង​វគ្គ​បន្ត។​

ក្រោយ​ Liverpool យក​ឈ្នះ​ Bayern Munich ៣-១ និង​ Barcelona យក​ឈ្នះ​ Lyon ៥-១ ក្រុម​ទាំង​៨​ដែល​គេ​រក​ឃើញ​រួម​មាន៖ Liverpool, Barcelona, Ajax, Juventus, Porto, Tottenham Hotspur, Manchester City និង​ Manchester United។

នៅ​វគ្គ​៨​ក្រុម​នេះ​ គ្មាន​ការ​រារាំង​ក្រុម​មក​ពី​លីគ​តែមួយ​មិន​ឲ្យ​ជួប​គ្នា​ដូច​វគ្គ១៦ក្រុម​នោះ​ទេ មាន​ន័យ​ថា​គ្រប់​ក្រុម​ទាំង​អស់​សុទ្ធ​តែ​អាច​ប៉ះ​គ្នា​នៅ​វគ្គ​នេះ។ ឧទាហរណ៍​ Liverpool ជួប​ Manchester United ឬ​ Tottenham ជួប​ Manchester City ជា​ដើម។​

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​វេលា​ម៉ោង​៦​ល្ងាច​ ម៉ោង​នៅ​កម្ពុជា។ អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយផ្ទាល់​នៅ​លើ​គេហទំព័រ​, Facebook និង​ Twitter ផ្លូវ​ការ​របស់​ UEFA ដោយ​ឥត​គិត​ថ្លៃ។

កាល​បរិច្ឆេទ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៩/១០ ខែ​មេសា សម្រាប់​ជើង​ទី​មួយ​ និង​ថ្ងៃ​ទី​ ១៦/១៧ ខែ​មេសា ឆ្នាំ​២០១៩​សម្រាប់​ជើង​ទី​ពីរ៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់