• 2019-03-13 07:47:26
  • កីឡា​ផ្សេង​ៗ

តួ​ស្រី​ក្នុង​រឿង​ «បោកចំបាប់»​ រំជួល​ចិត្ត​ពេល​និយាយ​ពី​សាច់​រឿង​ហើយ​ទាក់ទង​និង​ឪពុក​

  • 2019-03-13 07:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ចំបាប់​ និង​ជា​តួឯក​ក្នុង​រឿង​ «បោក​ចំបាប់»​ នី​ សំណាង​ រំជួល​ចិត្ត​រហូត​ទប់​ទឹក​ភ្នែក​មិន​បាន​នា​ថ្ងៃ​បើក​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ម្សិលមិញ​នេះ​ គ្រា​ដែល​អ្នក​នា​រំលឹក​សាច់​រឿង​ខ្លះ​ៗ​ ទាក់ទង​ទៅ​និង​រឿង​ពិត​របស់​ឪពុក​ ដែល​មាន​ក្ដី​ស្រមៃ​ក្នុង​ជីវិត​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ​នៅ​ពេល​ណា​មួយ។​

តួស្រី នី សំណាង
ពិធីសម្ពោធម្សិលមិញ

នៅ​ក្នុង​សាច់​រឿង​ខាង​លើ​នេះ​ គឺ​និយាយ​ពី​ជីវិត​ពិត​របស់​អតីត​អ្នក​ចំបាប់​បុរាណ​ លោក​ នុត​ នី​ ដែល​ស្រឡាញ់​វិស័យ​កីឡា​មួយ​នេះ​ខ្លាំង​បំផុត​ និង​មាន​ក្ដី​ស្រមៃ​ចង់​ឈ្នះ​មេដាយ​មាស​ជូន​កម្ពុជា​នៅ​ពេល​ណា​មួយ​ឲ្យ​បាន។​ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​ត្រូវ​បាន​រំលាយ​បន្តិច​ម្ដងៗ​ដោយ​សារ​សង្គ្រាម​ និង​វ័យ​ចាស់​ជរា​ ខណៈ​កូន​ប្រុស​ដែល​ក្ដី​សង្ឃឹម​បែរ​ជា​មិន​ចាប់​អារម្មណ៍​ ស្រប់​ពេល​កូន​ស្រី​ច្បង​ក៏​មិន​អាច​បំពេញ​ក្ដី​ស្រមៃ​នេះ​បាន។​ ក្ដី​ស្រមៃ​នេះ​បែរ​ជា​បាន​សម្រេច​ដោយ​សារ​កូន​ស្រីពៅ​ ដែល​ជា​តួឯក​ក្នុង​រឿង​ខាង​លើ​នេះ​ទៅវិញ។ អ្នកនាង​ នី​ សំណាង​ តស៊ូ​ប្រកួត​រហូត​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី២៧​ នៅ​ មីយ៉ាន់ម៉ា​ ឆ្នាំ​២០១៣ បំពេញក្ដី​ស្រមៃជូនឪពុក​បាន។​

ពិធីសម្ពោធម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អ្នក​ជ្រោមជ្រែង​ការ​ផលិត​ខ្សែភាពយន្ត​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ភាពយន្ត​កីឡា​ទី១​នៅ​កម្ពុជា​ ដែល​និយាយ​ពី​ជីវិត​ពិត​របស់​អ្នក​កីឡា។​ នេះ​ជា​ភាពយន្ត​កម្សត់​និយាយ​ពី​ការ​តស៊ូ​លើ​ប្រភេទ​កីឡា​ចំបាប់​ ហើយ​តួ​សម្ដែង​គឺ​សុទ្ធតែ​អ្នក​កីឡា​ និង​ចាប់​បញ្ចូល​ថត​ទាំង​អស់​ ដូច្នេះ​ប្រសិន​បើ​មាន​ការ​ខុសឆ្គង​ ឬ​មិន​ល្អ​ត្រង់​ចំណុច​ណា​សូម​អភ័យទោស​ផង។​ ឯកឧត្ដម​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ភ្លេច​ចូលរួម​ទស្សនា​ និង​គាំទ្រ​ទាំង​អស់​គ្នា​ ឥលូវ​នេះ​មាន​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន។​

រំលឹក​ដែរ​ថា ​ខ្សែភាពយន្ត​ «បោកចំបាប់»​ នេះ​បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី១២​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​នៅ​ឯ​រោងកុន​ Major Cineplex Aeon 1​ ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់