• 2019-03-13 02:33:54
  • ព័ត៌មាន

Ronaldo ថា Juventus ទិញ​ខ្លួន​គឺ​ដើម្បី​​ធ្វើ​រឿង​អស្ចារ្យ​អញ្ចឹង​

  • 2019-03-13 02:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រក​បាន​ Hat-Trick ​នាំ​ Juventus ឆ្លង​ផុត​​វគ្គ​១៦​ក្រុម​ចុងក្រោយ Cristiano Ronaldo ​និយាយ​ថា គេ​ត្រូវ​ក្លឹប​ទិញ​មក​ដើម្បី​បង្កើត​រឿង​អស្ចារ្យ​បែប​នឹង។

Juventus បាន​ចំណាយ​១០០​លាន​អឺរ៉ូ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ដើម្បី​នាំ​យក Ronaldo ពី​ក្លឹប Real Madrid ដើម្បី​ជួយ​ក្រុម ជា​ពិសេស​ចង់​ឈ្នះ​  Champions League ដែល​ជា​គោលដៅ​ធំ។ ក្ដី​សង្ឃឹម​​របស់ Juventus កំពុង​តែ​មាន​ពន្លឺ​ បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​ឈ្នះ  Atletico Madrid ខណៈ Ronaldo ជា​វីរបុរស។

“វា​ជា​រាត្រី​ដ៏​ពិសេស​មួយ មិន​មែន​ព្រោះ​តែ​គ្រាប់​បាល់​របស់​ខ្ញុំ​តែ​មួយ​មុខ​ទេ​ ប៉ុន្តែ​ព្រោះ​តែ​​ការ​សហការ​គ្នា​មិន​គួរ​ឲ្យ​ជឿ​​​របស់​ក្រុម។ ពួក​​យើង​មិន​ទាន់​បាន​ឈ្នះ​អ្វី​ទេ ប៉ុន្តែ​នេះ​គឺ​ជា​ប្រភព​នៃ​​មោទនភាព​ និង​បង្ហាញ​ថា​ពួក​យើង​ដើរ​ផ្លូវ​ត្រូវ។ Juventus ទិញ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​បែប​នេះ ជួយ​ក្រុម។ ដូច្នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ពួក​យើង​​រីករាយ​នៅ​រាត្រី​អស្ចារ្យ​មួយ"។ សម្ដី​របស់ Ronaldo៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់