• 2019-03-12 22:52:30
  • ព័ត៌មាន

Man City ជូនកាដូ Schalke ៧គ្រាប់ដើម្បីបន្តដំណើទៅវគ្គ៨ក្រុម

  • 2019-03-12 22:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ដែលជើងទីមួយបានយកឈ្នះ Schalke 04 ដោយលទ្ធផល ៣ទល់នឹង២ ទៅហើយនោះបានបន្តស៊ីក្រុមមកពីអាល្លឺម៉ង់ដូចទឹកបាក់ទំនប់ ៧-០ បន្ថែមទៀតសម្រាប់ជើងទីពីរនៅទឹកដីអង់គ្លេស។

ក្លឹបរហស្សនាមថាពណ៌ផ្ទៃមេឃរកបាន៣គ្រាប់ត្រឹមវគ្គទីមួយស៊ុតបញ្ចូលទីដោយ Aguero ២គ្រាប់នៅនាទី ៣៥, ៣៩ និង Sane នៅនាទី៤៣។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ នៅវគ្គទីពីរពួកគេបានបន្ថែម៤គ្រាប់ទៀតរកបានដោយកីឡាករ៤រូបផ្សេងគ្នាគឺ Sterling, Silva, Foden និង Jesus។

ក្រុមដឹកនាំដោយលោក Pep Guardiola បានក្លាយជាក្រុមអង់គ្លេសទី៣ដែលឡើងវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពី United និង Tottenham Hotspur ទើបតែកក់កៅអីកាលពីសប្ដាហ៍មុន។ ការប្រកួតយប់មិញនេះ Foden បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ City ដែលអាចស៊ុតបញ្ចូលទីនៅ Champions League ក្នុងវ័យ១៨ឆ្នាំ និង២៨៨ថ្ងៃ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់