• 2019-03-12 12:21:07
  • បាល់ទាត់

Salah សុខ​ចិត្ត​លះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន UCL ដើម្បី​ពាន PL

  • 2019-03-12 12:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool កីឡាករ​ Mohamed Salah បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​សុខចិត្ត​លះបង់​ក្ដី​សុបិន​ក្នុង​ការ​លើក​ពាន UEFA Champions League ដើម្បី​ពាន​លីគ​កំពូល​អង់គ្លេស​។

កីឡាករ​អេហ្ស៊ីប​រូប​នេះ​បាន​និយាយ​ថា​៖ " និយាយ​តាម​ត្រង់​ទៅ សម្រាប់​ខ្ញុំ​កម្មវិធី​ដែល​មាន​កិត្យានុភាព​ជាង​គេ​គឺ Champions League តែ​ក្ដី​សុបិន​របស់​ទីក្រុង​ទាំង​មូល (ក្រុង Liverpool) និង​ក្លឹប​គឺ ពាន Premier League '' ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖ " ដូច្នេះ​ហើយ ខ្ញុំ​សុខចិត្ត​លះបង់​ក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក្នុង​ការ​ឈ្នះ Champions League ដើម្បី​ក្ដី​សុបិន​របស់​ក្លឹប និង​ទីក្រុង​ទាំង​មូល ប៉ុន្តែ​បើ​យើង​ឈ្នះ​បាន​ទាំង​ពីរ​ នោះ​គឺ​រឹត​តែ​ល្អ ហើយ​នេះ​ជា​អ្វី​ដែល​យើង​ព្យាយាម​យក​ឲ្យ​បាន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Liverpool ខកខាន​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ជាង​ ២០​ឆ្នាំ​ហើយ ខណៈ​ក្លឹប​មួយ​នេះ​ធ្លាប់​ឈ្នះ​ UEFA Champions League ក្នុង​ឆ្នាំ២០០៥ និង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ ២០០៧ និង​ក្នុង​ឆ្នាំ ២០១៧៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់