• 2019-03-11 10:21:39
  • ប្រដាល់

លេច​មុខ​ ឡៅ​ ចន្រ្ទា​ សម្ដែង​ MV ​ចម្រៀង​របស់​នាយ​ម៉ាំ​

  • 2019-03-11 10:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្លឹប​៩១១​ ឡៅ​ ចន្រ្ទា​ ស្ងាត់​ៗ​ថត​ MV​ ជា​មួយ​អ្នក​ចម្រៀង​នាយ​ម៉ាំ​ ក្នុង​បទ​ «ក្រមុំ​រើស​ប្ដី»​ ដែល​ទើប​ឃើញ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក។​

កីឡាករ ឡៅ ចន្រ្ទា​ កំពុងរត់

នៅ​ក្នុង​បទ​ចម្រៀង​ ​«ក្រមុំ​រើស​ប្ដី»​ នេះ​គេ​ឃើញ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ សម្ដែង​មួយ​ឈុត​ គឺ​កំពុង​រត់​យក​កម្លាំង​ស៊ុហ្វ​ ខណៈ​មាន​តួ​ស្រី​ម្នាក់​ទៀត​រត់​តាម​ពី​ក្រោយ។​ បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​នាយ​ ម៉ាំ​ និង​វិបុល​ និយាយ​អំពី​នារី​ម្នាក់​កំពុង​ពិបាក​ចិត្ត​ដែល​ម្ដាយ​បង្ខំ​ឲ្យ​រើស​យក​ប្ដី​ម្នាក់។​

បទ​ចម្រៀង​ «ក្រមុំ​រើស​ប្ដី»​ បែប​កំប្លែង​នេះ​ទើប​និង​ដាក់​ Public​ ជា​ផ្លូវ​ការ​នៅ​ក្នុង​ Chanel Youtube​ របស់​ CJ CAMBODTAR CHORD​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​មីនា​ ២០១៩​ ម្សិលមិញ​នេះ​ទេ៕​

វីដេអូចម្រៀង ក្រមុំរើសប្ដី៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់