- 2019-03-11 11:00:44
- ប្រវត្តិ
មកស្គាល់ គ្រូបង្វឹកបណ្ដោះអាសន្ន PL តែមួយគត់ដែលដឹកនាំក្រុមឲ្យឈ្នះ UCL
- 2019-03-11 11:00:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ គ្រូបង្វឹកបណ្ដោះអាសន្ន PL តែមួយគត់ដែលដឹកនាំក្រុមឲ្យឈ្នះ UCL
ចន្លោះមិនឃើញ
ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ មានក្លឹបអង់គ្លេសចំនួន ២ ដែលបានឈ្នះពាន UEFA Champions League គឺក្លឹប Manchester United ឈ្នះក្នុងឆ្នាំ២០០៨ និងក្លឹប Chelsea ឈ្នះក្នុងឆ្នាំ២០១២។
យ៉ាងណាក៏ដោយ កាលនោះក្លឹប Chelsea ដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្នជនជាតិអ៊ីតាលីលោក Roberto Di Matteo ដែលត្រូវបានក្លឹបតែងតាំងក្នុងខែមីនា ឆ្នាំ២០១២ ។ តាមពិតទៅ Di Matteo បានធ្វើជាជំនួយការ អ្នកចាត់ការ Chelsea ជនជាតិព័រទុយហ្គាល់លោក Andre Villas-Boas ដែលត្រូវបានក្លឹបបញ្ចប់ការងារ ក្រោយដឹកនាំបានតែជាង ៨ខែប៉ុណ្ណោះ។
ក្រោយពីឡើងបន្តអ្នកចាត់ការព័រទុយហ្គាល់រូបនោះ Di Matteo បានដឹកនាំក្លឹបឲ្យឈ្នះក្លឹបធំៗមួយចំនួនដូចជា ឈ្នះក្លឹប Barcelona ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ក្នុងគ្រាប់បាល់សរុបទាំង ២ជើង ៣-២) និងឈ្នះក្លឹប Bayern Munich ក្នុងវគ្គប៉េណាល់ទី (ក្នុងលទ្ធផល ៤-៣) បន្ទាប់ស្មើក្នុងលទ្ធផល ១ ទល់នឹង ១ ក្នុងនាទីទី ១២០។
ក្នុងរដូវកាល ២០១១/១២ដែរ អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ ក៏ជួយឲ្យក្លឹបឈ្នះ FA Cup បន្ទាប់ពីបំបាក់ក្លឹប Tottenham Hotspur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះ Liverpool ក្នុងវគ្គ Final។
ចូលរដូវកាល ២០១២/១៣ លោកត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធិ តែជាអកុសល លោកត្រូវបានក្លឹបបញ្ចប់ការងារក្នុងខែវិច្ឆិកា ឆ្នាំដដែល ក្រោយពេលដែលបរាជ័យញឹកញាប់ក្នុងរដូវកាលនោះ និងធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គចែកពូល។
ក្រោយមក Di Matteo បានដឹកនាំក្លឹប Schalke 04 តែក្នុងពេលបច្ចុប្បន្ននេះលោកមិនទាន់មានក្លឹបណាមួយឡើយ បន្ទាប់ពីលោកត្រូវក្លឹប Aston Villa បញ្ចប់ការងារនៅឆ្នាំ២០១៦៕