• 2019-03-11 08:28:28
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ គ្រោង​រៀបចំការ​ប្រកួត​បាល់​ទឹក​ដាច់​ដោយ​ឡែក​ពេល​ខាង​មុខ​

  • 2019-03-11 08:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ នឹង​រៀបចំ​ការ​ប្រកួត​បាល់​ទឹក​នៅ​ពេល​ខាង​មុខ​ដាច់​ដោយ​ឡែក​ពី​វិញ្ញាសា​ផ្សេងៗ​ ដើម្បី​ពង្រឹង​សមត្ថភាព​សិក្ខាកាម​ដែល​ឆ្លង​កាត់​វគ្គ​សិក្សា​ថ្មីៗ​នេះ។​

រូបភាពហ្វេសបុកសហព័ន្ធ

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ឲ្យ​សិក្ខាកាម​ដែល​បាន​សិក្សា​វគ្គ​គ្រូ​បង្វឹក​កីឡា​បាល់​ទឹក​កម្រិត​១​ ឲ្យ​យល់​ដឹង​បាន​ច្បាស់​ និង​ដក​ពិសោធ​នូវ​កង្វះខាត​ផ្សេងៗ​ នៅ​ពេល​ខាង​មុខ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ជាក់ស្ដែង​តែ​ម្ដង។​

រូបភាពហ្វេសបុកសហព័ន្ធ

អគ្គលេខាធិការ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ កាល​ពី​វគ្គ​សិក្សា​កម្រិត​មូលដ្ឋាន​គឺ​ផ្ដោត​ខ្លាំង​លើ​ទ្រឹស្ដី​ ប៉ុន្តែ​វគ្គ​សិក្សា​កម្រិត​១​ដែល​ទើប​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ផ្ដោត​លើ​ការ​អនុវត្ត​ ការ​បង្ហាត់​បង្រៀន​ និង​បច្ចេកទេស​លេង​តែ​ម្ដង។​ បន្ថែម​ជាង​នេះ​ទៅ​ទៀត​នោះ​ ផ្ដោត​លើ​មូលដ្ឋាន​គ្រឹះ​របស់​កីឡាករ​ដែល​ត្រូវ​មាន​ជា​ចាំ​បាច់។​ ឆ្លងកាត់​វគ្គ​សិក្សា​ចំនួន​២ដង​រួច​ហើយ​ក្ដី​ សិក្ខាកាម​ទាំង​អស់​ក៏​មិនទាន់​អាច​ក្លាយ​ជា​កីឡាករ​ ឬ​ជា​គ្រូ​លំដាប់​អន្តរជាតិ​នៅ​ឡើយ​ទេ​ គឺ​យ៉ាង​ហោច​ណាស់​ក៏​សិក្សា​ដល់​កម្រិត​៣​ដែរ​ទើប​បាន។​

រូបភាពហ្វេសបុកសហព័ន្ធ

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​គ្រូ​បាល់​ទឹក​កម្រិត​១​ នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៥​-៧​ ខែ​មីនា​ ២០១៩​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)។​ នេះ​ជា​លើក​ទី២​ហើយ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​បើក​វគ្គ​សិក្សា​លើ​កីឡា​បាល់​ទឹក​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់