• 2019-03-11 06:36:30
  • បាល់ទះ

មហាផ្ទៃ​ប្រកាស​រើស​កីឡាករ​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពស់​ចាប់ពី ១,៨៥ ម៉ែត្រ​ឡើង

  • 2019-03-11 06:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​​​ ជ្រើស​រើស​កីឡាករ​​បន្ថែម​ចំនួន ២ រូប​ក្នុង​នោះ​ម្នាក់​​ត្រូវ​​​មាន​អាយុ​​​ក្រោម​១៨ ឆ្នាំ និង​​កម្ពស់​ចាប់​ពី ១,៨៥ ម៉ែត្រ​ឡើង។

ក្រុម​មហាផ្ទៃ (រូបថត៖ មហាផ្ទៃ)

​ក្រៅ​ពី​រើស​កីឡាករ​ខាង​លើ ក្លឹប​ក៏​បាន​ប្រកាស​ជ្រើស​រើស​កីឡាករ​ Lebero ម្នាក់​ផង​ដែរ​ ដែល​ត្រូវ​ការ​ជ្រើស​រើស​អ្នក​ចេះ​លេង​ស្រាប់ និង​មាន​កម្ពស់​ចាប់​ពី ១,៧៥ ឡើង​ទៅ។​ ការ​ជ្រើស​រើស​នេះ​គឺ​ ដើម្បី​​ពង្រឹង​សមត្ថភាព​កីឡាករ​ក្នុង​ក្រុម​បន្ថែម បន្ទាប់​ពិ​មាន​កីឡាករ​សំខាន់​ៗខ្លះ​បាន​ចាក​ចេញ​ ហើយ​ក៏​ដើម្បី​ត្រៀម​ការ​ប្រកួត​នានា​ ទាំង​ក្នុង​ស្រុក​ និងក្រៅ​ស្រុក។ ក្លឹប​បាល់ទះ​​ក្រសួង​មហាផ្ទៃ​ជា​​ក្លឹប​បាល់ទះ​អាជីព​មួយ​​នៅ​កម្ពុជា​ក្នុង​ចំណោម​ក្លឹប​បាល់ទះ​អាជីព ៤ ​បច្ចប្បន្ន​​គឺ វិសាខា កងពលធំ​អន្តរាគមន៍​លេខ ៣ និង​ក្លឹប​បាល់ទះ​កង​អង្គរក្ស៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់