• 2019-03-11 01:42:58
  • ព័ត៌មាន

Arsenal ឡើង​លេខ​៤​វិញ​ក្រោយ​ធ្វើ​ឲ្យ​ Man Utd ស្គាល់​ជាតិ​ចាញ់​ដំបូង​ក្នុង​រជ្ជកាល​ Ole

  • 2019-03-11 01:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ប្រើ​កាំភ្លើង​ធំ​របស់​ខ្លួន​បាញ់​ Manchester United កាល​ពី​យប់​មិញ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ ២​ទល់​នឹង​០​នៅ​ទឹកដី Emirates។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​មូលដ្ឋាន​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុង​ឡើង​ទៅ​លេខ​៤​ នាំ​មុខ​ United ២​ពិន្ទុ និង​ចាញ់​លេខ​៣​ Tottenham Hotspur តែ​១​ពិន្ទុ​ប៉ុណ្ណោះ។​ និយាយ​ពី​បិសាច​ក្រហម​​វិញ​ លោក​ Ole Gunnar Solskjaer បាន​ស្គាល់​ជាតិ​ចាញ់​លើក​ដំបូង​នៅ Premier League ចាប់​តាំង​មក​ធ្វើ​ជា​អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន​នៅ Old Trafford។

គ្រាប់​បាល់​របស់​ Xhaka នៅ​នាទី​១២​ និង​បាល់​ប៉េណាល់ទី​របស់​ Aubameyang នៅ​នាទី​៦៩​ ក្លាយ​ជា​កាដូ​៣​ពិន្ទុ​សម្រាប់​អ្នក​គាំទ្រ​ Arsenal ហើយ​វា​ក៏​ជា​បន្ទុក​មួយ​យ៉ាង​ធ្ងន់​របស់​ United នៅ​ប្រកួត​ក្រោយ​ៗ​ពិសេស​ការ​ប៉ះ​ Manchester City ចង់​មិន​ចង់​ពួកគេ​ត្រូវ​តែ​យក​ឈ្នះ​ឲ្យ​ខាន​តែ​បាន​ដើម្បី​កៅអី​ Champions League៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់