• 2019-03-08 11:09:55
  • បាល់ទាត់

Ancelotti បរិយាយ​ពី​ចំណាប់​អារម្មណ៍​ទាក់ទង​នឹង​ការ​ឈ្នះ​របស់​ Man Utd លើ PSG

  • 2019-03-08 11:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Napoli លោក Carlo Ancelotti បាន​និយាយ​ពី​ចំណាប់​អារម្មណ៍​របស់​គាត់​ពាក់ព័ន្ធ​នឹង​ការ​វាយបក​របស់​ក្លឹប​អង់គ្លេស​ Manchester United ទៅ​លើ​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain ប្រាប់​សារព័ត៌មាន​ Sky Italia ថា​ បើ​សិន​ជា​គាត់​ដឹកនាំ​ក្លឹប​បារាំង​ គាត់​នឹង​លោត​ពី​លើ​ស្ពាន​ណា​មួយ​ហើយ។

លោក​បាន​និយាយ​ថា​៖ " ការ​ឈ្នះ​របស់​ក្លឹប​ Manchester United ពិត​ជា​អស្ចារ្យ​ណាស់​ អស្ចារ្យ​តែ​ម្ដង​។ តែ​បើ​ខ្ញុំ​ជា​គ្រូ​បង្វឹក​ក្លឹប​ PSG ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទេ​ ប្រហែល​ជា​រក​ស្ពាន​ណា​ដែល​នៅ​ជិត​ហ្នឹង​ ហើយ​លោត​ចុះ​មក​ហើយ " ។

គួរ​រម្លឹក​ថា​ បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​ ធ្លាប់​បង្វឹក​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain កំឡុង​ឆ្នាំ​២០១១ ដល់ ២០១៣​ និង​បាន​ឈ្នះ​ពាន​ Ligue 1 មួយ​លើក​នៅ​រដូវ​កាល​ ២០១២/១៣​ទៀត​ផង​។

ចំណែក​ឯ​ក្នុង​ក្លឹប​អាជីព​របស់​លោក​បច្ចុប្បន្ន​វិញ លោក​ទើប​តែ​ដឹកនាំ​ក្លឹប​ Napoli ឈ្នះ​ក្លឹប​អូទ្រីស Salzburg ក្នុង​លទ្ធផល​ ៣ ទល់​នឹង​ ០ ក្នុង​ប្រកួត​វគ្គ​ ១៦​ក្រុម​នៃ​ក្របខ័ណ្ឌ​លំដាប់​ ២ អឺរ៉ុប​ នៅ​ទឹកដី​អ៊ីតាលី​ កាល​ពី​យប់​មិញ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់