• 2019-03-07 07:43:46
  • ប្រដាល់

លេច​​​មុខ ហ្វុនលួង វាយ​ក្នុង​កម្មវិធី​ធំ​ជាមួយ​​ស្ដេច​ប្រដាល់​ថៃ​​ប៊ួខាវ

  • 2019-03-07 07:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ស្រុក​ខ្មែរ ហ្វុនលួង ត្រូវ​មាន​ឈ្មោះ​​ប្រកួត​​ក្នុង​កម្មវិធី All Star Fight ជាមួយ​ស្ដេច​ប្រដាល់​​ថៃប៊ួខាវ។

ហ្វុនលួង​ដែល​ប្រកួត​ចុងក្រោយ​នៅស្រុក​ខ្មែរឈ្នះ​ជើង​ខ្លាំង​ឃីម ឌីម៉ា​ត្រូវ​ប៉ះ​កីឡាករ​អេស្ប៉ាញ Fran វាយ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ការ​ប្រកួត​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែ មីនា ឆ្នាំ ២០១៩​ខាង​មុខ​នេះ។ ហ្វុនលួង​​ជា​​ជើង​ខ្លាំង​របស់​ថៃ​មួយ​រូប​មក​វាយ​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​ដង​មិន​ទាន់​បរាជ័យ​ម្ដង​ទេ ពោល​ធ្លាប់​ឈ្នះ ផល សោភ័ណ្ឌ ផាន់ គ្រាន់ ឡុង​ សំណាង​និង​ឃីម ឌីម៉ា​ជា​ដើម។

សម្រាប់​កម្មវិធី All Star Fight ​ដែល​ប្រកួត​នៅ​២​ថ្ងៃ​ខាង​មុខ​នេះ​ក៏​មាន​វត្តមាន​ជើង​ខ្លាំង​របស់​ថៃ​ជា​ច្រើន​រូប​ចូល​រួម​ដូច​ជា៖ Yodwicha, Superbon, Superbank និង Buakaw៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់