• 2019-03-07 07:58:41
  • បាល់ទះ

​ខក​ខាន​៦​ឆ្នាំ​ ពេល​នេះ​បាល់ទះ​ឆ្នេរខ្សាច់​ប្រមូល​ផ្ដុំ​វិញ​ហើយ

  • 2019-03-07 07:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​ នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ឡើង​វិញ សម្រាប់​ឆ្នាំ​២០១៩​នេះ​ បន្ទាប់ពី​ខក​ខាន​ប្រមូល​ផ្ដុំ​អស់​រយៈ​ពេល ៦ ​ឆ្នាំ។

សកម្មភាព​ហ្វឹកហាត់​របស់​យុវជន​ថ្នាល​ ជម្រើស​ជាតិ​កន្លង​មក​

​​​​​តាម​ឯក​សារ​​ដែល​ចេញ​ដោយ​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ប្រភេទ​កីឡា​ទាំង​អស់​​ផ្នែក​ជម្រើស​ជាតិ​ នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ចន្លោះ​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ ជា​មួយ​គ្នា​នោះ​ផ្នែក​បាល់ទះ​ឆ្នេរខ្សាច់ ដែល​បាន​បាត់​មុខ​ខក​ខាន​ប្រមូល​ផ្ដុំ​អស់ ៦ ឆ្នាំ​នោះ​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ឡើង​វិញ។

​ទាក់​ទង​ការ​ប្រមូល​ផ្ដុំ​នេះ​ផ្នែក​បាល់ទះ​ឆ្នេរខ្សាច់​គឺ​មិនទាន់​កំណត់​​ថា បាន​​ទៅ​​ចូល​រួម​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​នេះ​ឬ​​យ៉ាង​ណា​នោះ​ឡើយ​។ ប៉ុន្តែ​ប្រភេទ​កីឡា​នេះ​កំពុង​​ត្រៀម​កោះ​ហៅ​កីឡាករ​បាល់ទះ​ល្អ​ក្នុង​ស្រុក​ខ្មែរ ដើម្បី​ត្រៀម​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ក្រៅ​ពី​ការ​ប្រមូល​ផ្ដុំ​ឈុត​ធំ​បាល់ទះ​ឆ្នេរ​ខ្សាច់​ក៏​មាន​​ក្រុម​កីឡាករ​ថ្នាល​របស់​ខ្លួន ដែល​ត្រៀម​ប្រមូល​ផ្ដុំ​ដូច​គ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់