• 2019-03-05 23:39:35
  • ព័ត៌មាន

Spurs ឡើងវគ្គ៨ក្រុម UCL លើកដំបូងគិតចាប់ពីឆ្នាំ២០១១ក្រោយទម្លាក់ Dortmund

  • 2019-03-05 23:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បានសាងប្រវត្តិសាស្ត្រឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League លើកដំបូងក្នុងរយ:ពេល៨ឆ្នាំក្រោយយកឈ្នះ Borussia Dortmund ដោយលទ្ធផល ១-០ លើទឹកដីអាល្លឺម៉ង់។

កាលពីជើងទីមួយនៅកីឡដ្ឋាន Wembley ក្រុមរហស្សនាមមាន់ខ្នាយមាសបានយកឈ្នះ ៣ទល់នឹង០ លើ Dortmund ម្ដងរួចមកហើយ ដោយឡែកនៅជើងទីពីរពួកគេបានបន្តយកឈ្នះ ១-០ សរុបទាំង២ជើងគឺឈ្នះ ៤-០។

Harry Kane ដែលទើបជាសះស្បើយពីរបួស គឺជាផ្កាយសំណាងស៊ុតឲ្យ Spurs ឈ្នះការប្រកួតយប់មិញ ហើយវាក៏ជាគ្រាប់ទី២៤របស់គេផងដែរនៅកម្មវិធីទ្វីបអឺរ៉ុប។ ជ័យជម្នះនេះនឹងធ្វើឲ្យលោក Mauricio Pochettino ស្គាល់ជាតិវគ្គ៨ក្រុមចុងក្រោយលើកដំបូងក្នុងអាជីពជាអ្នកចាត់ការទូទៅ។

លើកចុងក្រោយដែល Spurs ឡើងវគ្គ៨ក្រុមចុងក្រោយគឺ ក្រោមការដឹកនាំរបស់លោក Harry Redknapp ដែលកាលណោះបានទម្លាក់ AC Milan នៅវគ្គ១៦ក្រុម តែចាញ់ Real នៅវគ្គបន្ទាប់ក្នុងលទ្ធផលទាំងពីរជើង ៥ទល់នឹង០៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់