• 2019-03-05 03:57:23
  • បាល់ទាត់

TN Kandal ​សង្ឃឹម​ច្រើន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស Tiger Street Football Festival

  • 2019-03-05 03:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ TN Kandal ​​ទទួល​បាន​លេខ​១​ពាន​រង្វាន់ Tiger Street Football 2019 ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម SERV ​ក្នុង​លទ្ធផល ​៣-២ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​នេះ​ដែរ ​កីឡាករ នួន ផានិត ​ដែល​ជា​ប្រធាន​ក្រុម TN Kandal ​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​ត្រៀម​ខ្លួន​យូរ​មក​ហើយ​ក្នុង​ការ​លេង​ពាន​រង្វាន់​នេះ។ ​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​វិញ ​ក្ដី​សង្ឃឹម​ច្រើន​ៗ​តែងតែ​មាន​ជា​និច្ច​សម្រាប់​ក្រុម​ខ្លួន ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្ដែង​ជា​យ៉ាងណា​គឺ​មិន​ទាន់​ដឹង​ទេ ព្រោះ​ក្រុម​ទាំង​អស់​ដែល​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ៗ។

​រំលឹក​ថា​ក្រុម​ទាំង​៤​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​រួម​មាន TN Kandal , SERV , ព្រែកប្រាកីឡា និង Blue Moon។ ​ដោយ​នៅ​សល់​តែ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​១​ទៀត​ប៉ុណ្ណោះ ​Tiger Street Football Festival 2019 ​នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​រង្វាន់​សរុប​៥​ម៉ឺន​ដុល្លារ​ហើយ។ ​នៅ​មណ្ឌល​ភ្នំពេញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា ​ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ធ្វើ​ឡើង​នៅ​ថ្ងៃ​១៦-១៧ ​ខែ​មីនា​ឆ្នាំ​២០១៩​នេះ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស ​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​បាល់ទាត់​ឆ្នើម​បំផុត​លើ​លោក Ronaldinho ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់