• 2019-03-02 10:15:06
  • បាល់ទាត់

ត្រលប់​មក​វិញ​ហើយ ​Tiger Street Football Festival 2019 ​ចាប់​ពូល​រួច​រាល់​នៅ​មណ្ឌល​ខេត្ត​កណ្ដាល

  • 2019-03-02 10:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រាក​១​សប្ដាហ៍ ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2019 ​បាន​ឈាន​ដល់​មណ្ឌល​ខេត្ត​កណ្ដាល​ហើយ ​ដែល​មាន​ក្រុម​ចូលរួម​៤៦​ក្រុម ​ប្រកួត​នៅ​មាត់​ទន្លេ​ក្រុង​តា​ខ្មៅ។

ព្រឹត្តិការណ៍​ដ៏​ធំ សម្រាប់​មណ្ឌល​​ខេត្ត​កណ្ដាល​​នេះ​ នឹង​ធ្វើ​ការ​ប្រកួត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ស្អែក ពោល​គឺ​ក្រុម​​នីមួយ​ៗ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ រហូត​ស្វែង​រក​ឃើញ​ជើង​ឯក។ មណ្ឌល​នេះ​ស្វែង​រក​៤​ក្រុម​គឺ​លេខ ១ លេខ ២ លេខ​៣ និង​លេខ​៤ ​ដែល​អាច​ទទួល​បាន​ឱកាស​ឡើង​ទៅ​មណ្ឌល​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​។ ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៦ ​១៧​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ ​ពួកគេ​នឹង​មាន​ឱកាស​បាន​ជួប​ជាមួយ​កំពូល​តារា​បាល់ទាត់ Ronaldinho ​ផង​ដែរ។

លើស​ពី​ការ​ប្រកួត​បាល់ទាត់​ទៅ​ទៀត ​នៅ​ពេល​រាត្រី​ថ្ងៃ​ស្អែក​នេះ​ដែរ Tiger ​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​ខ្នាត​យក្ស​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា។ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ​លោក ព្រាប សុវត្ថិ ​អ្នក​នាង ​ពេជ្រ សោភា ​លោក នី រតនា ​ឈិន ម៉ានិច រ៉េត ស៊ូហ្សាណា ​និង DJ Maily ​ផង​ដែរ។ ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។ ស្រប​ពេល​ការ​ប្រកួត​មាន​ផ្សាយ​ផ្ទាល់​​នៅ​លើ Page ផ្លូវ​ការ​របស់​ Tiger Beer ។​

ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ខេត្តកណ្ដាល

  • ១-ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ៧០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៣៥០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ១៥០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កណ្ដាល​នេះ​ទៅ​គឺ៖

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់