• 2019-03-02 04:04:17
  • ប្រដាល់

កណ្ដូប​ចឹក​ស្រូវ​ ឡុង​ សុភី​ នៅ​តែ​ល្អ​ទើប​ផ្ដួល​ កេងកាត​ សន្លប់​ទឹក​២​យប់​មិញ​នេះ​

  • 2019-03-02 04:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ ឡុង​ សុភី​ នៅ​តែ​ល្អ​ជា​ពិសេស​ស្នៀត​ជង្គង់​ដ៏​គ្រោះថ្នាក់​ នា​យប់​មិញ​នេះ​ទើប​តែ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ កេងកាត​ ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​ប៉ុណ្ណោះ​នៅ​សង្វៀន​ CTN ។​

រូបភាពក្នុងហ្វេសបុករបស់ សុភី

កីឡាករ​ថៃ​ កេងកាត​ នេះ​មក​កម្ពុជា​ច្រើន​ដង​មក​ហើយ​ រួម​ទាំង​ការ​ប៉ះ​ ឡៅ​ ចន្រ្ទា​ ចាញ់​ឈ្នះ​ពិន្ទុ​នោះ​ទេ​ ប៉ុន្តែ​ប៉ះ​ ឡុង​ សុភី​ លើក​នេះ​ពិបាក​ខ្លាំង​ ហាក់​ចូល​មិន​ចុះ​ជា​មួយ​កូន​សិស្ស​ ឡុង​ សាលវ័ន្ត​ ឡើយ​នា​ជំនួប​មិត្តភាព​យប់​មិញ។​

កេងកាត​ ជា​អ្នក​ប្រដាល់​ល្អ​ជង្គង់​ និង​មាន​បទ​ពិសោធ​ច្រើន​ តែ​ពេល​ដែល​ប្រកួត​ជា​មួយ​ សុភី​ លើក​នេះ​ ធ្វើ​មិន​បាន​ល្អ​ឡើយ​ ពោល​គឺ​ចាញ់​កម្លាំង​ ឬ​ចាញ់​ចាប់​តែ​ម្ដង​ ខណៈ​ពេល​នៅ​អោប​នោះ​បាន​ត្រឹម​ឈរ​ទប់​កីឡាករ​កម្ពុជា។​

កីឡាករ ឡុង សុភី

ចំណែក​ ឡុង​ សុភី​ របស់​កម្ពុជា​វិញ​ធ្វើ​បាន​ល្អ​ណាស់​ជា​ពិសេស​ គឺ​ស្នៀត​កណ្ដូប​ចឹក​ស្រូវ​របស់​គេ​ ដោយ​ចាប់​ផ្ដើម​ប្រកួត​ភ្លាម​ ចេញ​ស្នៀត​ធាក់​ជន្ទល់​ក្រោម​ជា​រឿយ​ដើម្បី​ឲ្យ​ខូចក្បាល់ជង្គង់ និង​ព្យាយាម​ចេញ​កណ្ដាប់​ដៃ​មួយ​ផង​ដែរ។​ ទឹក​ទី១​ មើល​ទៅ​ សុភី​ ហាក់​មាន​ប្រៀប​ពិន្ទុ​ទៅ​ហើយ​ ចូល​ដល់​ទឹក​ទី២​ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ព្យាយាម​ចូល​ចាប់​ និង​វ៉ៃ​ជង្គង់​ម្ដង​បន្តិច​ៗ​ នៅពេល​ដៃគូ​ភ្លេច​ខ្លួន​រុះ​កែង​ទៅ​លើ​មុខ​ កេងកាត​ រហូត​ស្រុត​ដួល​ចុក​មិន​អាច​បន្ត​ការ​ប្រកួត​បាន​នៅ​ទឹក​នោះ​តែ​ម្ដង។​

រូបភាពក្នុងហ្វេសបុករបស់ សុភី

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ សុភី​ ឬ​ នី​ សុភី​ ផ្ដួល​អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ កេងកាត​ ឲ្យ​សន្លប់​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ CTN​ ឫស្សីកែវ ៕​

វីដេអូប្រកួតរបស់ ឡុង សុភី៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់