• 2019-02-27 04:51:11
  • បាល់ទាត់

យុវជន​លេចធ្លោ ឃៀង ម៉េងហ៊ួ សន្យា​បន្ត​ប្រឹងប្រែងដើម្បី​​​អាច​ជួយ U23

  • 2019-02-27 04:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យុវជន​លេចធ្លោ​របស់​ U22 កម្ពុជា​​​ ឃៀង ម៉េងហ៊ួ ​​​បាន​សន្យា​​បន្ត​ប្រឹង​ប្រែង​ហ្វឹកហាត់​​ ​ដើម្បី​អាច​​ក្ដាប់​យក​ឱកាស​ចូល​លេង​ឲ្យ​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​កម្ពុជា ​ក្រោយ​ចប់​ភារកិច្ច​ជា​មួយ U22 កាល​ពី​ម្សិលមិញ។

ឃៀង ម៉េងហ៊ួ (លេខ១០)

​យុវជន​របស់​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ជា​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​​របស់​ U22 កម្ពុជា ក្នុង​ការ​បង្ហាញ​ខ្លួន​សឹង​គ្រប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ 2019 AFF U22 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ បន្ទាប់​ពី​មិន​បាន​​បង្ហាញ​ខ្លួន​​ប្រកួត​ចុង​ក្រោយ​ក្នុង​​ជំនួប​ដែល​ U22 កម្ពុជា​ចាញ់​វៀតណាម​១-០ ម៉េងហ៊ួ ​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ ពី​ព្រោះ​មិត្ត​រួម​ក្រុម​របស់​គេ​​លេង​បាន​​ល្អ។ យ៉ាង​ណា​ក្ដី​រូប​គេ​មើល​ឃើញ​ថា ខ្លួន​ឯង​ទទួល​បាន​បទ​ពិសោធ​យ៉ាង​ច្រើន​ក្នុង​ការ​លេង​ពាន​ខាង​លើ​​ ដែល​ជា​ពាន​លក្ខណៈ​អន្តរជាតិ។

​ម៉េង​ហ៊ួ​ បាន​សន្យា​ថា នឹង​ពង្រឹង​ចំណុច​ខ្វះខាត​របស់​ខ្លួន​បន្ថែម​ ដើម្បី​អាច​ទទួល​បាន​ឱកាស​ចូល​លេង​ក្នុង​ក្រុម U23 កម្ពុជា​ព្រឹត្តិការណ៍​ជម្រុះ​ 2020 AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៩។ ​គេ​ក៏​បាន​អរគុណ​ទៅ​កាន់​​អ្នក​គាំទ្រ​ ដែល​បាន​មក​លើក​ទឹក​ចិត្ត U22 ទោះ​មិន​បាន​ឈ្នះ​ពាន​ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជា​មួយ​ក្រុម​ខ្លាំង​។

​ឃៀង ម៉េង​ហ៊ួ ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship ។ ​សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ AFC U23 គឺ​កម្ពុជា​ស្ថិត​នៅ​ពូល H ជាមួយ​ក្រុម​ខ្លាំង​កូរ៉េខាងត្បូង អូស្ត្រាលី និង​ឆាយនីស​តៃប៉ិ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់