• 2019-02-26 10:22:12
  • បាល់ទាត់

សោកស្ដាយ កម្ពុជា ចាញ់​វៀតណាម ​១-០ បាន​លេខ​៤

  • 2019-02-26 10:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​​ចាញ់​ក្រុម​វៀតណាម​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​លេខ​៣ ពាន​រង្វាន់ AFF U20 Championship ​។

នៅ​តង់​ទី​១ ​ក្រុម​កម្ពុជា​ហាក់​លេង​មិន​សូវ​បាន​ល្អ​ទេ ​ដោយ​វៀតណាម​មាន​ប្រៀប​ជាង ​ប៉ុន្តែ​ឱកាស​រក​គ្រាប់​បាល់​ក៏​មិន​អាច​កើត​មាន​បាន​ឡើយ។ ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​ទាំង​ពីរ​នៅ​តែ​វាយ​សម្រុក​គ្នា ខណៈ​ដែល​ម្ចាស់​ផ្ទះ​កម្ពុជា​ហាក់​មាន​ប្រៀប​ជាង​វៀតណាម​វិញ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដីនៅ​ចុង​ម៉ោង​ទៅ​ហើយ ពោល​គឺ​នាទី​៨៦ ​ក្រុម​វៀតណាម​ក៏​រក​បាន​១​គ្រាប់ ដោយ​តែត ធ្វើ​ឱ្យ​ក្រុម​កម្ពុជា​បរាជ័យ​ក្នុង​លទ្ធផល ១-០ ​តែ​ម្ដង។

ចប់​ការ​ប្រកួត​នេះ​ទៅ ​នៅ​មាន​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​រវាង​ក្រុម ថៃ និង​ឥណ្ឌូណេស៊ី នៅ​វេលា​ម៉ោង​៦:៣០​នាទី​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់