• 2019-02-26 03:56:37
  • ព័ត៌មាន

Alisson សម្លឹង​បំបែក​កំណត់ត្រា​ Clean Sheet របស់​ Cech នៅ​ Premier League

  • 2019-02-26 03:56:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Petr Cech និង​ Edwin van der Sar បាន​កាន់​កំណត់ត្រា​រក្សា​ទី (Clean Sheet) ច្រើន​បំផុត​ក្នុង​១​រដូវ​កាល​ចំនួន​២១​ដង​ដូចគ្នា​នៅ​រដូវ​កាល​ ២០០៣/០៤ និង​ ២០០៨/០៩។​

ដោយ​ឡែក​ Alisson របស់​ Liverpool វិញ​បច្ចុប្បន្ន​រក្សា​ទី​បាន​១៥​ ក្នុង​ចំណោម​២៧​ប្រកួត​កន្លង​មក​ ដូច្នេះ​១១​ប្រកួត​ដែល​នៅ​សល់​បើ​សិន​ជា​អ្នក​ចាំទី​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ធ្វើ​បាន​ Clean Sheet ៧​ដង​ទៀត​រូប​គេ​នឹង​បំបែក​កំណត់ត្រា​ Petr Cech និង​ Edwin van der Sar បាន​ហើយ។​

Alisson ដែល​សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ​ពេល​ប៉ះ​ Man Utd​ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ Watford, Everton, Burnley, Fulham, Spurs, Southampton, Cardiff, Chelsea, Huddersfield, Newcastle និង​ Wolves នៅ​ប្រកួត​ដែល​នៅ​សល់។ អ្នក​ចាំ​ទី​វ័យ​២៦​ឆ្នាំ​ Clean Sheet ៣​ដង​ជាប់​គ្នា​គិត​លើ​គ្រប់​កម្មវិធី​នៅ​៣​ប្រកួត​ចុង​ក្រោយ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់