• 2019-02-26 03:35:01
  • កីឡា​ផ្សេង​ៗ

កីឡាកាច់ដៃត្រូវបានបង្កើតជា​សហព័ន្ធ​ផ្លូវ​ការ​ម្សិល​មិញ

  • 2019-02-26 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប្រយុទ្ធ​ដៃ​កម្ពុជា ឬពេញនិយមហៅ កីឡាកាច់​ដៃ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​រសៀល​ម្សិលមិញ​នេះ​នៅ​ទីស្នាក់ការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ( NOCC ) ​ដែល​មាន​ឯក​ឧត្ដម មាស សារិន ជា​ប្រធាន។

ឯក​ឧត្ដម មាស សារិន (កណ្ដាល)  ឯក​ឧត្ដម វ៉ាត់ ចំរើន (ឆ្វេង)

​ថ្លែង​ក្នុង​ឱកាស​​​សម្ពោធ​ឯកឧត្ដម ​មាស សារិន ​ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា ​​លោក​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ ​ក្រុម​ការងារ​ទាំង​អស់ នឹង​ប្រឹងប្រែង​ជ្រោមជ្រែង​សហព័ន្ធ​នេះ​ឲ្យ​មាន​ការ​រីក​ចម្រើន។​ ​ទិស​ដៅ​អាច​បង្កើត​កម្រិត​គុណភាព​កីឡាករ​ឲ្យ​មាន​​​សក្ដានុពល ដើម្បី​អាច​បញ្ចូល​ប្រភេទ​កីឡា​នេះ​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២៣។

​ជា​មួយ​គ្នា​នោះ​ដែរ​​ឯក​ឧត្ដម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​បង្កើត​សហព័ន្ធ​ថ្មី​នេះ​ឡើង។ លោក​មើល​ឃើញ​ថា នេះ​ជា​សហព័ន្ធ​ថ្មី​ ហើយ​ប្រភេទ​កីឡា​នេះ​​ប្រជាជន​ចូល​ចិត្ត​លេង​ ដែល​អាច​ធ្វើ​ឲ្យ​សហព័ន្ធ​នេះ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​ក្នុង​ពេល​ដ៏​ខ្លី។

​សម្រាប់​សមាសភាព​ថ្នាក់​ដឹក​នាំ​មាន ឯក​​ឧត្ដម មាស សារិន ប្រធាន លោក​ជំទាវ លឹម ម៉ារីណា អនុប្រធាន ឯក​ឧត្ដម ខៀវ ចាន់រ៉ា អនុប្រធាន ឯក​ឧត្ដម សាមួន ដន អនុ​ប្រធាន​ លោក អ៊ឹម បញ្ញាវុធ អនុ​ប្រធាន លោក​ ប្រាក់ សុជាតិ អគ្គលេខាធិការ លោក សួស សីហា អគ្គលេខាធិការ​រង កញ្ញា មាស តឿ ​អគ្គលេខាធិការរង លោក គង់ សុភាព​ អគ្គហេរញ្ញិក ​កញ្ញា មាស ស្រីភាស់ ​អគ្គហេរញ្ញិក​រង និង​សមាគម​ចំណុះ សហព័ន្ធ​ ជា​សមាជិក៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់