• 2019-02-25 04:43:01
  • ព័ត៌មាន

Sarri ថា​ Kepa មិន​ខុស​ទេ​ ទោះ​មិន​ព្រម​ដូរ​ចេញ​នៅ​ League Cup

  • 2019-02-25 04:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​អាច​និយាយ​បាន​ថា​កម្រ​ឃើញ​ក្នុង​ពិភព​បាល់ទាត់​នៅ​ពេល​ដែល​កីឡាករ​បដិសេធ​មិន​ព្រម​ចេញ​ពី​ទីលាន​ បើ​ទោះ​ជា​អ្នក​ចាត់ការ​ប្ដូរ​រូប​គេ​ចេញ​ក៏​ដោយ។

សកម្មភាព​នេះ​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup កាល​ពី​យប់​មិញ​គឺ​នៅ​នាទី​១២០​ មុន​ការ​ទាត់​បាល់ប៉េណាល់ទី​កាត់​សេចក្ដី​ចូល​មក​ដល់។ ​​លោក​ Maurizio Sarri បាន​ប្ដូរ​អ្នក​ចាំទី​ Kepa Arrizabalaga ចេញ​ដោយ​ជំនួស​វិញ​ដោយ​ Caballero ដែល​មាន​ជំនាញ​ចាប់​ប៉េណាល់ទី​ធ្លាប់​ជួយ​ Man City ឈ្នះ​ Liverpool កាល​ពី​២០១៦។​

Kepa បាន​ធ្វើ​សញ្ញា​មិន​ព្រម​ចេញ​ពី​ទីលាន​នៅ​ពេល​ Sarri ប្ដូរ​រូប​គេ​ចេញ​ ហើយ​មាន​ការ​ស្រែក​ដាក់​គ្នា​តឹង​សរសៃ​.​ក​រវាង​អ្នក​ចាត់ការ​ និង​កីឡាករ​ទាំង​ពីរ​ រហូត​អាជ្ញាកណ្ដាល​ដើរ​ទៅ​សួរ​ជា​លើក​ចុង​ក្រោយ​ថា​ ប្ដូរ​ ឬ​មិន​ប្ដូរ​ ទើប​ Sarri សម្រេច​ចិត្ត​បោះបង់​គោលបំណង​របស់​ខ្លួន​ ហើយ​ឲ្យ​ Caballero ទៅ​អង្គុយ​បម្រុង​វិញ។​

យ៉ាងណា​ Sarri បាន​និយាយ​ថា​ Kepa មិន​ខុសទេ​ក្នុង​ហេតុ​ការណ៍​នោះ​ព្រោះ​វា​គ្រាន់តែ​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ។​ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បកស្រាយ​ថា​ដំបូង​ Kepa មាន​របួស​ទើប​លោក​ចង់​ប្ដូរ​ តែ​នៅ​ពេល​សាមី​ខ្លួន​គ្មាន​បញ្ហា​ ហើយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​រូបគេ​អាច​លេង​បាន​ទើប​ លោក​​យល់ព្រម​ឲ្យ​គេ​លេង​បន្ត៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់