• 2019-02-25 02:39:23
  • ព័ត៌មាន

Man City ក្លាយ​ជា​ក្រុម​ទី​ពីរ​ឈ្នះ​ League Cup ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2019-02-25 02:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​លើក​ពាន​ធំ​ទី​៣​របស់​អង់គ្លេស​គឺ English League Cup ក្រោយ​យក​ឈ្នះ​ Chelsea យ៉ាង​តានតឹង​បំផុត​តាម​រយៈ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​។​

ការ​ប្រកួត​ពេញ​១២០​នាទី​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ ០-០ ប៉ុណ្ណោះ​ទាំង​ការ​លេង​៩០​នាទី​ និង​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង។​ យ៉ាង​ណា​ City នៅ​តែ​អាច​ការ​ពារ​ដំណែង​ជើង​ឯក​ League Cup បាន​ដោយ​យក​ឈ្នះ​ Chelsea ដោយ​លទ្ធផល​៤-៣​នៅ​ពេល​អាជ្ញាកណ្ដាល​ប្រើ​បាល់​ប៉េណាល់ទី​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ។​

Ilkay Gundogan, Sergio Aguero, Bernardo Silva និង​ Sterling គឺ​ជា​អ្នក​នាំ​សំណាង​ឲ្យ​ City ខណៈ​ដែល​​បាល់​របស់​ Azplicueta, Emerson និង​ Eden Hazard មិន​អាច​ជួយ​ Chelsea បាន​ទេ​ព្រោះ​តែ​ Jorginho និង​ David Luiz ស៊ុត​មិន​ចូល។

នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ League Cup លើក​ទី​៦​ហើយ​របស់​ Man City មាន​តែ​ Liverpool ប៉ុណ្ណោះ​ដែល​ឈ្នះ​ច្រើនជាង​ពួកគេ​គឺ​៨​ដង​ក្នុង​ប្រវត្តិ​ពាន​ធំ​ទី​បី​របស់​អង់គ្លេស​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់