• 2019-02-25 01:15:41
  • បាល់ទាត់

Felix មាន​មោទនភាព​​ទោះ​​ចាញ់​ថៃ ដោយសារ​កូន​ក្រុម​លេង​អស់​ពី​សមត្ថភាព ១០០%

  • 2019-02-25 01:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix គ្រូ​បង្វឹក​​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​​កម្ពុជា​​​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​ខ្លួន​​ ទោះ​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​ប្រជែង​ជើង​ឯក​​នៃ​ព្រឹត្តិការណ៍ 2019 AFF U22 Championship ដោយ​សារ​លោក​មើល​ឃើញ​ថា ពួក​គេ​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ ១០០% រហូត ១២០​នាទី​ពេញ​។

លោក Felix (ឆ្វេង)

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បាល់​ទាត់​មាន​ចាញ់ និង​ឈ្នះ​។ លោក​យល់​ឃើញ​ថា ពិត​ជា​មាន​មោទនភាព​​ចំពោះ​កីឡាករ​របស់​​​ខ្លួន សម្រាប់​ការ​ប្រកួត​នេះ​។ ​អ្វី​ដែល​លោក​ចង់​បាន​គឺ​សំណូមពរ​ឲ្យ​អ្នក​គាំទ្រ​បន្ត​ជួយ​គាំទ្រ​ ​ដើម្បី​ឲ្យ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​នៅ​ពេល​ក្រោយ​ៗ​។

លោក​​មើល​ឃើញ​ថា ការ​ប្រកួត​កន្លង​មក​យុវជន​របស់​​ខ្លួន​មាន​ភាព​រីក​ចម្រើន​ជា​ច្រើន ពិសេស​ពួក​គេ​ធ្វើ​ការ​ជា​ក្រុម​បាន​ល្អ និង​មាន​ឆន្ទៈ​​ចង់​ឈ្នះ​ការ​ប្រកួត​។ ជាក់​ស្ដែង​យុវជន​របស់​​កម្ពុជា​បាន​​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​លេង​បាន ១២០​​នាទី​ ហើយ​អាច​លេង​បាន​យ៉ាង​ល្អ​។

​សម្រាប់​ជំនួប​ជា​មួយ​វៀតណាម​ ដណ្ដើម​លេខ​៣​នោះ​លោក​មិន​ទាន់​​និយាយ​ទេ​។ ​ក្រុម​​យុវជន​២២​ឆ្នាំ​កម្ពុជា នឹង​ជួប​យុវជន​វៀតណាម​នៅ​ថ្ងៃ​ទី​២៦ ស្អែក​នេះ​វេលា​ម៉ោង ៣:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់