• 2019-02-24 14:19:53
  • បាល់ទាត់

សោកស្ដាយ ​កម្ពុជា ​ចាញ់​ថៃ នៅ​វគ្គ​កាត់សេចក្ដី១១ម៉ែត្រ​ ៥-៣

  • 2019-02-24 14:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ថៃ​ក្នុង​លទ្ធផល​ ០-០ ​​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF U22 Championship ។

ក្នុង​ការ​ប្រកួត​នេះ​គេ​សង្កេត​ឃើញ​ថា​ក្រុម​ទាំង​ពីរ​មាន​ឱកាស​រៀង​ខ្លួន​ក្នុង​ការ​ស្វែង​រក​គ្រាប់។ ថៃ ​មាន​ភាគរយ​ប្រហាក់ប្រហែល​កម្ពុជា ប៉ុន្តែ​ឱកាស​ស្វែង​រក​គ្រាប់​បាល់​វិញ ខាង​កម្ពុជា​មាន​​ឱកាស​មាស ប៉ុន្តែ​បែរ​ជា​មិន​អាច​សម្រេច​ទី​បាន​ទៅ​វិញ។

ឈាន​ចូល​តង់​ទី​២​នៃ​ការ​ប្រកួត​នេះ ​ក្រុម​ទាំង​សង​ខាង​កាន់​តែ​វាយ​សម្រុក​គ្នា​លើស​ដើម។ ជាក់​ស្ដែង​ឱកាស​​របស់​ខាង​ថៃ ​នៅ​មុខ​ទី​កម្ពុជា​ក៏​មាន ខណៈ​ដែល​ខាង​កម្ពុជា​វិញ​ទៅ​មុខ​ទី​របស់​ថៃ​ក៏​មាន​ដូច​គ្នា។ តែ​ទោះ​ជា​ឱកាស​ច្រើន​យ៉ាង​ណា​ក្ដី លទ្ធផល​នៅ​តែ​បញ្ចប់​ទៅ​ដោយ​ ០-០ ​ដដែល គិត​ត្រឹម​៩០នាទី។ ការ​ប្រកួតត្រូវ​ឈាន​ដល់​វគ្គ​កាត់​សេចក្ដី​១១​ម៉ែត្រ​។ វគ្គ​នេះ​ហើយ ដែល​កម្ពុជា​ធ្វើ​បាន​ល្អ​ឈ្នះក្នុង​លទ្ធផល

​ក្រុម​កម្ពុជា នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី ដែល​កំពុង​រង់ចាំ​ជា​ស្រេច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់