• 2019-02-23 05:15:00
  • ព័ត៌មាន

ចង់​ច្រណែន​ជំនួស! សិស្ស​នៅ​ភ្នំពេញ ៤ សាលា​នេះ គ្រូ Spurs ទៅ​បង្វឹក​ផ្ទាល់

  • 2019-02-23 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ច្រណែន​ជំនួស! សិស្ស​ភ្នំពេញ ៤ សាលា​នេះ គ្រូ Spurs ទៅ​បង្វឹក​ផ្ទាល់

ក្លឹប​ល្បី​នៅ​អង់គ្លេស Tottenham Hotspur (Spurs) បាន​បញ្ជូន​គ្រូ​បង្វឹក​សម្រាប់​ការ​អភិវឌ្ឍ​បាល់​ទាត់​សាកល ២ រូប គឺ​លោក Anton Blackwood និង​លោក Shaun Harris មក​កម្ពុជា ដើម្បី​ហ្វឹកហាត់ ក៏​ដូចជា​ប្រគល់​សម្ភារៈ​កីឡា ដល់​សាលា​បឋម​សិក្សា ៤ នៅ​ភ្នំពេញ​គឺ៖

  • សាលា​បឋម​សិក្សា​សំរោង

  • សាលា​បឋម​សិក្សា​ព្រៃ​សរ

  • សាលា​បឋម​សិក្សា​របាស់​អង្កាញ់

  • សាលា​រៀន​អង្គការ​ផ្កាយ​សមុទ្រ

កម្មវិធី​នេះ​រៀបចំ​ឡើង​ស្រប​តាម​គម្រោង​ទីលាន​បាល់​ទាត់ ១០០ របស់ AIA Cambodia ដែល​បាន​ប្រកាស​កាល​ពី​ខែ​មុន​ក្នុង​ពិធី​គម្រប់​ខួប ១០០ឆ្នាំ របស់​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​នេះ។ គោល​បំណង​របស់​កម្មវិធី​គឺ​ដើម្បី​ផ្ដល់​សម្ភារៈ​កីឡា​ដែល​មាន​បង្គោល​ទី ២ ក្ដារ​អម​តារាង ៤ បាល់ ១០ គ្រាប់ អាវ​កាក់ ៣០ កោណ​ហាត់​បាល់ ៤០ ទៅ​ដល់​បឋម​សិក្សា ១០០ ទូទាំង​ប្រទេស។

លោក Richard Bates អគ្គនាយក AIA Cambodia បាន​និយាយ​ថា លោក​រីករាយ​ដែល​បាន​ចាប់​ផ្ដើម​គម្រោង​ទីលាន​បាល់​ទាត់ ១០០ តាម​ការ​គ្រោង​ទុក ហើយ​លោក​ក៏​មាន​មោទនភាព​ដែល​បាន​ឃើញ​កុមារ​ទាំង​អស់​លេង​បាល់​ទាត់​យ៉ាង​សប្បាយ និង​ទទួល​បាន​ការ​ហ្វឹកហាត់​ពី​គ្រូ​បង្វឹក​ក្រុម Spurs។

លោក Richard Bates អគ្គនាយក AIA Cambodia (អាវក្រហម)

ការ​អញ្ជើញ​គ្រូ​បង្វឹក Spurs មក​កម្ពុជា​នេះ គឺ AIA បាន​ចាប់​​ដៃគូ​ផ្លូវ​ការ​ជាមួយ​ក្លឹប​បាល់​ទាត់​ក្នុង​លីគ​កំពូល​អង់គ្លេស​ខាង​លើ ដោយ Spurs បាន​ដាក់​មូលដ្ឋាន​សម្រាប់​គ្រូ​បង្វឹក​កម្រិត​ខ្ពស់ ២ រូប​នៅ​ទ្វីប​អាស៊ី ដើម្បី​គាំទ្រ​ដល់ AIA ក្នុង​ការ​ជួយ​កុមារ​បណ្ដុះ​ចំណាប់​អារម្មណ៍ និង​ការ​ចូលរួម​ក្នុង​វិស័យ​បាល់​ទាត់។

គ្រូ​បង្វឹក Shaun Harris បាន​លើក​ឡើង​ថា ការ​ជួយ​ក្មេងៗ​ឲ្យ​បាន​លេង​បាល់ទាត់ និង​អាច​អភិវឌ្ឍន៍​ជំនាញ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់ Spurs ហើយ​លោក​សង្ឃឹម​ថា នឹង​អាច​ផ្ដល់​ផល​វិជ្ជមាន​លើ​ការ​ចូលរួម និង​គុណភាព​នៃ​កីឡា​បាល់ទាត់​សម្រាប់​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា។

បច្ចុប្បន្ន គម្រោង​ទីលាន​បាល់​ទាត់ ១០០ នៅ​តែ​បើក​ឱកាស​ឲ្យ​សាលា​បឋមសិក្សា​ផ្សេងៗ​ទៀត ដាក់​ពាក្យ​ស្នើ​សុំ​រហូត​ដល់​ថ្ងៃ​ទី២៨ កុម្ភៈ ហើយ​ក៏​អាច​សិក្សា​បន្ថែម​បាន​ពី​គម្រោង​នេះ​នៅ​លើ​ផេក​ហ្វេសប៊ុក AIA Cambodia៕

អត្ថបទ៖ វិទូ

មតិយោបល់