• 2019-02-23 04:18:01
  • បាល់ទាត់

Klopp ថា Solskjaer ​ឈ្នះ​ញឹក​ដោយ​សារ​​គុណភាព​និងសំណាង​ឲ្យ

  • 2019-02-23 04:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Liverpool លោក Jurgen Klopp ​បាន​និយាយ​ថា Ole Gunner Solksjaer សំណាង​ផ្ដល់​ឲ្យ​ក្នុង​ក្លឹប Manchester United ប៉ុន្តែ​​ស័ក្ដិសម​ទទួល​បាន​ការងារ​ពេញ​សិទ្ធិ។

Klopp នឹង​ត្រូវ​តទល់​ជាមួយ Solskjaer ​នៅ​ថ្ងៃ​អាទិត្យ​​ស្អែក​នេះ ដើម្បី​រក​ជ័យជម្នះ​មាន​ឱកាស​ឡើង​ទៅ​កំពូល​តារាង​ Premier League​ វិញ។ បន្ទាប់​ពី​អាប់អួ​នៅ​ដើម​រដូវ​កាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ការ​ចូល​មក​ដល់​របស់ Solksjaer បាន​ធ្វើ​ឲ្យ​បរិយាកាស​នៅ​​ Man Utd ល្អ​ប្រសើរ​ឡើង​វិញ។

អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​ចាញ់​តែ​មួយ​ប្រកួត​គត់​ក្នុង​​១៣​ប្រកួត ចាប់​តាំង​ឡើង​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​ ហើយ Klopp និយាយ​ថា Solksjaer ​សម​ឡើង​ជា​គ្រូ​ធំ​ពេល​ចប់​រដូវ​កាល​នេះ។ មុន​ការ​ប្រកួត​វាង​បិសាច​ក្រហម​និង​ហង្សក្រហម​មក​ដល់ Klopp បាន​និយាយ​ថា៖ "ពួក​យើង​សុទ្ធ​តែ​ត្រូវ​ការ​សំណាង​ក្នុង​អាជីព​ដឹក​នាំ។ ពេល​ដែល​ខ្ញុំ​ចេញ​ពី Mainz ទៅកាន់ Dortmund គេ​និយាយ​ថា ខ្ញុំ​គ្មាន​បទពិសោធន៍​អន្តរជាតិ​​ទេ។ វា​ត្រឹម​ត្រូវ​ណាស់"។

Klopp បន្ត​ថា Solksjaer មាន​គុណភាព​និង​សំណាង​​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ។ ពេល​នេះ​គេ​​កំពុង​តែ​​ទទួល​បន្ទុក ហើយ​គ្មាន​អ្វី​សង្ស័យ​ទេ គេ​នឹង​ក្លាយ​ជា​អ្នកចាត់​ការ​នៅ​ឆ្នាំ​ក្រោយ។ វា​ច្បាស់​ណាស់៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់