• 2019-02-22 15:31:42
  • បាល់ទាត់

គ្រូ​ឥណ្ឌូណេស៊ី​សរសើរ​កម្ពុជា​ លេង​ល្អ​ជាង​​ពីរ​ប្រកួត​មុន​​​ ​តែ​មួយ​ម៉ាត់​​គ្រូ​កម្ពុជា​​មាន​ន័យ​

  • 2019-02-22 15:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២២ ឆ្នាំ​កម្ពុជា​ បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ​ឥណ្ឌូណេស៊ី​ ២-០ សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់ 2019 AFF U22 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មុន​នេះ​។

លោក Indra Sjafri

​​ក្រោយ​ប្រកួត​ចប់​លោក Indra Sjafri ​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ U22 ​ឥណ្ឌូណេស៊ី​ ​បាន​សរសើរ​​ U22 កម្ពុជា​ថា ​មាន​ផែនការណ៍​ប្រយុទ្ធ​ និង​របៀប​​លេង​ល្អ​​ប្រសើរ​ជាង​ពីរ​ប្រកួត​មុន។ សម្រាប់​ប្រកួត​នេះ​លោក​មើល​ឃើញ​ថា ​ក្រុម​​កម្ពុជា​ក៏​លេង​អស់​សមត្ថភាព​ផ​ង​ដែរ​។

​ជ័យជម្នះ​លោក​ពិត​ជា​សប្បាយ​ចិត្ត​​ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ ដើម្បី​ការ​ប្រកួត​បន្ទាប់​ទល់​ក្រុម​វៀតណាម​។ លោក​យល់​ថា ក្រុម​របស់​លោក​លេង​បាន​បាន​ល្អ​​ជាង​ការ​ប្រកួត​មុន​ៗ​ដូច​គ្នា​។

លោក Felix

​ចំណែក​​លោក Felix គ្រូ​បង្វឹក​យុវជន​កម្ពុជា​វិញ​បាន​និយាយ​ថា ជា​ការ​ពិត​ក្រុម​របស់​លោក​បាន​លេង​អស់​ពី​សមត្ថភាព ប៉ុន្តែ​លេង​ដោយ​​ប្រុងប្រយ័ត្ន​​ខ្លាច​មាន​​បញ្ហា​របួស​។ លោក​យល់​ថា បរាជ័យ​ថ្ងៃ​នេះ​​មក​ពី​ក្រុម​កម្ពុជា​លេង​តាម​របៀប​​មួយ​​ដែល​ដឹង​ថា ខ្លួន​បាន​ឡើង​ទៅ​វគ្គ​បន្ត​ ស្រប​ពេល​ក្រុម​ឥណ្ឌូណេស៊ី​ លេង​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ពួក​គេ​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​។

​មួយ​ម៉ាត់​មាន​ន័យ​របស់​​គ្រូ​បង្វឹក​រូប​នេះ​សង្កត់​ធ្ងន់​ថា អ្នក​គាំទ្រ​ នឹង​ឃើញ​ការ​ប្រកួត​របស់​​កម្ពុជា​ច្បាស់​នៅ​ថ្ងៃ​ប៉ះ​យុវជន​ថៃ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ មុន​ប្រកួត​​ចុង​ក្រោយ​លោក​បាន​ប្រាប់​កូន​ក្រុម​ថា ត្រូវ​លេង​ដោយ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​របួស​។

វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ ថ្ងៃ​អាទិត្យ ទី២៤ កុម្ភៈ ឆ្នាំ​២០១៩

  • វៀតណាម vs ឥណ្ឌូណេស៊ី ម៉ោង ៣:៣០​នាទី​រសៀល​

  • កម្ពុជា vs ថៃ ម៉ោង​ ៦:៣០​នាទី​ល្ងាច​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់