• 2019-02-22 12:23:20
  • បាល់ទាត់

លក្ខខ័ណ្ឌ​ FIFA មួយ​ចំនួន​ក្នុង​ការ​ផ្ទេរ​កីឡាករ​បរទេស​ក្រោម​អាយុ​ ១៨​ឆ្នាំ

  • 2019-02-22 12:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្លឹប​ Chelsea ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ដាក់​បម្រាម​ដោយសារ​តែ​ការ​ល្មើស​ច្បាប់​ក្នុង​ផ្ទេរ​យុវជន​ក្រោម​អាយុ​ ១៨​ឆ្នាំ។

ការ​ផ្ទេរ​កីឡាករ​យុវជន​វ័យ​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​លក្ខខ័ណ្ឌ​តឹងរ៉ឹង​មួយ​​ បើ​មិន​អញ្ចឹង​ទេ​ FIFA នឹង​ដាក់​ពិន័យ​ ហើយ​ការ​ដាក់​ពិន័យ​នោះ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។ ការ​ដាក់​ពិន័យ​បែប​នេះ​ ដើម្បី​ការពារ​កុមារ​ពី​ការ​ជួញដូរ​ និង​កេងប្រវ័ញ្ច​។

ការ​ផ្ទេរ​កីឡាករ​វ័យ​ក្រោម​ ១៨​ឆ្នាំ​ទៅ​កាន់​ក្រៅ​ប្រទេស​អាច​ធ្វើ​ឡើង​បាន​ក្នុង​ករណី៖

១. ឪពុក​ម្ដាយ​របស់​កីឡាករ​យុវជន​នោះ​នឹង​ធ្វើ​ការ​ស្នាក់នៅ​ក្នុង​ប្រទេស ​ដែល​ក្លឹប​ផ្ទេរ​យក​កូន​របស់​ពួក​គាត់​ស្ថិត​នៅ ក្នុង​មូលហេតុ​ផ្សេង​ក្រៅ​ពី​បាល់ទាត់។

២. ក្លឹប​ទាំង​ពីរ​ស្ថិត​នៅ​សហភាព​អឺរ៉ុប​ ឬ​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​ ហើយ​កីឡាករ​ត្រូវ​មាន​អាយុ​ចន្លោះ​ ១៦ និង​១៨ឆ្នាំ។ ម្យ៉ាងទៀត​ក្លឹប​ដែល​ទិញ​កីឡាករ​នោះ​ នឹង​ផ្គត់ផ្គង់​លើ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដូច​ជា​ ការ​អប់រំ ការ​ហ្វឹកហាត់​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ជា​ដើម។

៣. ឪពុកម្ដាយ​របស់​កីឡាករ​យុវជន​នោះ​ មាន​ទីលំនៅ​ចម្ងាយ​តិច​ជាង​ ១០០​គីឡូម៉ែត្រ​ពី​ក្លឹប​ថ្មី​នោះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់