• 2019-02-22 13:27:51
  • បាល់ទាត់

ឥណ្ឌូណេស៊ី ឈ្នះ កម្ពុជា ២-០ ឡើងទៅជួបវៀតណាមវគ្គ៤ក្រុម

  • 2019-02-22 13:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​យុវជន​ឥណ្ឌូណេស៊ី​​អាយុ​ក្រោម​២២​ឆ្នាំ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​យុវជន​វៀតណាម បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​​ដោយ​លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​បញ្ចប់​ពូល​ B នៃ​ពានរង្វាន់​​​ AFF U22 Championship 2019។

នេះ​ជា​​ធ្លាយ​គ្រាប់​បាល់លើក​ដំបូង​របស់​ក្រុម​យុវជន​កម្ពុជា បន្ទាប់​ពី​​២​ប្រកួត​កន្លង​មក​មិន​ធ្លាយ​គ្រាប់​បាល់​ឡើយ។ តាម​ពិត​សាច់​បាល់ និង​ការ​គ្រប់​គ្រង​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី​មិន​លើស​ខ្វះ​គ្នា​ច្រើន​ឡើយ​ ប៉ុន្តែ​ឥណ្ឌូណេស៊ី​មាន​ឱកាស​ស៊ុត​​ច្រើន​ជាង​ ខណៈ​កម្ពុជា​មិន​សូវ​មាន​ឱកាស​ស៊ុត​ឡើយ បើ​ទោះ​ជា​បញ្ជូន​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​ញឹក​ញាប់​ក៏​ដោយ។ ២​គ្រាប់​របស់​ឥណ្ឌូណេស៊ី​រក​បាន​១​គ្រាប់​​នៅ​វគ្គ​ទី​១​ និង​១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២។

វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ ថ្ងៃ​អាទិត្យ ទី២៤ កុម្ភៈ ឆ្នាំ​២០១៩

  • វៀតណាម vs ឥណ្ឌូណេស៊ី ម៉ោង ៣:៣០​នាទី​រសៀល​

  • កម្ពុជា vs ថៃ ម៉ោង​ ៦:៣០​នាទី​ល្ងាច

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់