• 2019-02-22 03:29:58
  • ប្រដាល់

ស៊ីចាន់​ ត្រូវ​ការពារ​ជ័យជម្នះ​ ខណៈ ​សំបូរ​ គ្រោងបង្កើតកំណត់ត្រាល្ងាចនេះ​

  • 2019-02-22 03:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សុក្រ​ ទី​២២​ ខែ​កុម្ភៈ​ ONE Championship នឹង​អង្រួន​បេះ​ដូង​ទស្សនិក​ជន​ម្តង​ទៀត​ហើយ​ តាម​រយៈ​ការ​រៀប​ចំព្រឹត្តិការណ៍​ប្រដាល់​យក្ស​នៅ​ប្រទេស​សិង្ហបុរី​ និង​មាន​ការ​បង្ហាញ​ក្បាច់​គុន​របស់​កីឡាករ​ឆ្នើម​ៗ​ទូទាំង​ពិភព​លោក​ក្នុង​នោះ​ក៏​មាន​កីឡាករ​កម្ពុជា​ពីរ​រូប​ដែរ។

ព្រឹត្តិការណ៍​នេះ​នឹង​នាំ​មក​នូវ​ការ​ប្រកួត​ក្បាច់​គុន​ច្រើន​ប្រភេទ​ដូច​ជា​ គុន​ខ្មែរ​ គុន​មួយ​ថៃ​ គុន​ចម្រុះ​ និង​ Kickboxing ​ជា​ចំណី​ចក្ខុ​បង​ប្អូន​ជន​រួម​ជាតិ​ឲ្យ​ដិត​ជាប់​ក្នុង​ចិត្ត​ជា​មិន​ខាន។

កីឡាករ​ឥណ្ឌូណេស៊ី សង​សឹក​ ខុន​ ស៊ីចាន់​ ឲ្យ​មិត្ត​រួម​ជាតិ​

ជើង​ឯក​ក្នុង​កម្មវិធី​ Khmer​ Warrior​ Challenge​ (KWC) ប្រភេទ​ទម្ងន់​៥៦.៧​គ​ក  ខុន​ ស៊ីចាន់​ បាន​បាត់​មុខ​​ពី​ទ្រុង​យក្ស​ ONE ​អស់​មួយ​រយៈ​ធំ​តាំង​ពី​ពេល​ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ Riski Umar ។

ខុន ស៊ីចាន់ និង​គ្រូ​បង្វឹក​របស់​ខ្លួន

កីឡាករ​​មក​​ពី​ក្លឹប​ Phnom Penh MMA​ បាន​​បង្កើន​ការ​ហ្វឹក​ហាត់​ខ្លាំង​ទៅ​លើ​ក្បាច់​ចាប់​ឃ្លេ​​ដើម្បី​បញ្ចេញ​ថ្វី​ដៃ​នៅ​ក្នុង​ទ្រុង​អន្តរជាតិ​ ឲ្យ​គេ​ស្គាល់​ថា​ខ្លួន​ពិត​ជា​មាន​សមត្ថភាព​ឡើង​មួយ​កម្រិត​ទៀត​។

Rudy​ Agustian ចេញ​មុខ​មក​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ដែល​បាន​ចាញ់​ ខុន ស៊ីចាន់ កាល​ពី​ឆ្នាំ​២០១៨។ ប្រសិន​ ស៊ីចាន់​ បន្ត​យក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​​ទៀត​ នោះ​ច្បាស់​ហើយ​ថា​ក្បាច់​គុន​របស់​គេ​ពិត​ជា​ឈាន​ដល់​កម្រិត​ខ្ពស់​​មួយ​ទៀត​ក្នុង​ឆាក​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៩។

គង់ សំបូរ (កណ្តាល) និងលោក ជា រិទ្ធ (ស្តាំ)ជា​គ្រូបង្វឹក

គង់ សំបូរ គ្រោង​បង្កើត​កំណត់ត្រា​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​

គង់​ សំបូរ​ បាន​សន្យា​ខ្លួន​ឯង​ថា នឹង​​ធ្វើ​ឲ្យ​ផ្ទះ​ឆាក​ ONE Championship ដើម្បី​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​លើ​សង្វៀន​អន្តរជាតិ​មួយ​នេះ បន្ទាប់​ពី សុខ ធី​​ និង ឡៅ ចិត្រា​ បាន​បរាជ័យ។ វ័យ​២៣​ឆ្នាំ គង់ សំបូរ ត្រូវ​ប៉ះ​ជើង​ខ្លាំង​ជន​ជាតិ​ចិន​ Zhang​ Chenglong​ ដែល​បាន​និយាយ​ថា នឹង​ផ្តួល​កីឡាករ​កម្ពុជា​ក្នុង​ទឹក​ទី​២។ សំបូរ​និយាយ​ថា មាន​មនុស្ស​តិច​ណាស់​ដែល​សង្ឃឹម​លើ​រូប​គេ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​មើល​ស្រាល​បាន​ឡើយ​ ហើយ​អាច​នឹង​កក្រើក​ឆាក​ល្ងាច​នេះ៕

គង់ សំបូរ ពេល​ហ្វឹកហាត់នៅ​សិង្ហបុរី

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់