• 2019-02-22 02:16:05
  • បាល់ទាត់

រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម Europa មាន​មក​ពី​អង់គ្លេស​២​ អេស្ប៉ាញ​៣

  • 2019-02-22 02:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ធំ​លំដាប់​ទី​ពី​ប្រចាំ​ក្លឹប​នៅ​តំបន់​អឺរ៉ុប Europa League បាន​រង​ឃើញ​ក្រុម​ឡើង​មក​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​អស់​ហើយ​កាល​ពី​យប់​មិញ។

ក្រុម​មក​ពី​អង់គ្លេស​ទាំង​ពីរ​​២​ក្រុម​​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៏​ដូច​គ្នា​គឺ Arsenal និង Chelsea បាន​ដឹក​ដៃ​គ្នា​ឡើង​​យ៉ាង​ស្រួល។ សម្រាប់​​ការ​ប្រកួត​ជើង​ទី​ពីរ​នេះ Arsenal បាន​យក​ឈ្នះ BATE Borisov ៣-០ (សរុប​ទាំង​ពីរ​ជើង ៣-១០។ ឯ Chelsea វិញ​ឈ្នះ Molmo FF ៣-០ ដូច​គ្នា (សរុប​ទាំង​ពីរ​ជើង ៥-១)។

អេស្ប៉ាញ​ជា​លីគ​ដែល​មាន​ក្រុម​ឡើង​មក​វគ្គ​១៦​ក្រុម​ចុងក្រោយ Europa League រដូវ​កាល​នេះ​ច្រើន​ជាង​គេ​ មាន​រហូត​៣​ក្រុម​ដូច​ជា៖ Sevilla, Valencia និង Villarreal។ ខាង​ក្រោម​ជា​ក្រុម​ទាំង​១៦​ឡើង​ទៅ​វគ្គ​បន្ត៖

  • Arsenal
  • Benfica
  • Chelsea
  • Dinamo Zagreb
  • Dynamo Kyiv
  • Eintracht Frankfurt
  • Inter
  • Krasnodar
  • SSC Napoli
  • Rennes
  • Red Bull Salzburg
  • Sevilla FC
  • HC Slavia Praha
  • Valencia
  • Villarreal
  • Zenit Saint Petersburg​

លទ្ធផល​ប្រកួត​យប់​មិញ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់